ល្ងាចថ្ងៃដដែល
កញ្ចុះមាត់ឆ្នេរ.....
ថេយ៉ុងអង្គុយអោបដៃធ្វើមុខក្រញូវសម្លឹងមើលឆ្នេរសមុទ្រពេលណាក៏នឹកម៉ួម៉ៅដល់រឿងប៉ុន្មានម៉ោងមុនគ្រប់ពេល គេមិនយល់ឡើយថាហេតុអីគ្រាន់តែមកលេងទឹកសោះជុងហ្គុកក៏កើតឆ្កួតមកស្តីអោយកំហិតអោយគេត្រូវតែប្តូរសម្លៀកបំពាក់ភ្លាមៗ ហើយពេលគេដូររួចនាយក៏មិនបាននិយាយអ្វីបានត្រឹមសម្លឹងមើលមុខខ្លួនហើយដើរចេញទៅបាត់
ប្រុសម្នាក់នេះផ្តាច់ការយកតែចិត្តឯងពិតមែន....
កំពុងគិតក៏មានចាននំខេកនិងទឹកផ្លែឈើមកដាក់លើតុក្បែរដៃខ្លួន ថេយ៉ុងគ្រាន់តែក្រលៀសភ្នែកមើលមិនបានមើលអ្នកដែលយកមកអោយ គិតថាធ្វើអោយគេខឹងហើយយករបស់ញ៉ាំមកលួងប៉ុណ្ណឹងនឹងបាត់ឬ?
"មិនបាច់មកយកទេ យកចេញទៅវិញទេ"
"តែចាហ្វាយផ្តាំមកថាគួរតែញ៉ាំបន្តិចទាន ព្រោះលោកប្រុសតូចមិនព្រមទទួលទានអាហារថ្ងៃត្រង់សោះ"លឺបែបនេះថេយ៉ុងងាក់ខ្វាច់ទៅមើលឃើញថាជាណូឡេនដែលនាំយកអាហារមកអោយខ្លួន បែបនេះវាកាន់តែធ្វើអោយថេយ៉ុងខឹងលើសដើមពេលដែលជុងហ្គុកមិនព្រមចេញមកសុំទោសបែរជាអោយកូនចៅជំនិតមកជំនួសវិញអញ្ចឹងហ្អេស?
ដោយសារតែធ្វើអោយគេខឹងហើយមិនព្រមសុំទោសទើបថេយ៉ុងមិនចូលចិត្តមិននិយាយរកនាយថែមទាំងមិនព្រមចូលរួមញ៉ាំអាហារថ្ងៃត្រង់ជាមួយទៀត ទុកអោយមនុស្សគ្មានហេតុផលនោះហូបតែឯងចុះ!
"ប្រាប់ចាហ្វាយរបស់ណូឡេនវិញទៅ ថាខ្ញុំមិនឃ្លាន! "
"ខ្ញុំពិតជាចង់ជម្រាបបែបនេះណាស់លោកប្រុសតូច ប៉ុន្តែ...."
"ប៉ុន្តែអ្វី...."ថេយ៉ុងតបបែបគំហកធ្វើអោយណូឡេនអោនមុខចុះបន្តិច
"លោកប្រុសថានឹងមកបញ្ចុកលោកប្រុសតូចដោយផ្ទាល់បើសិនជាមិនព្រមញ៉ាំទាន"លឺហើយថេយ៉ុងធ្វើមុខក្រញ៉ូវអោបដៃសម្លក់មុខណូឡេនឆ្លាស់គ្នានឹងអាហារលើតុ
ឃើញទេ!ផ្តាច់ការយកតែចិត្តឯងដូចដែលខ្លួនបាននិយាយអញ្ចឹង!!
"សម្រេចថាលោកប្រុសតូចនឹងញ៉ាំទេទាន? "ថេយ៉ុងឈប់មាត់តែក៏កញ្ឆក់ទាញចាននំខេកមកញ៉ាំទាំងមុខក្រញ៉ូវដដែល គេសុខចិត្តញ៉ាំក៏គ្រាន់បើជាងអោយប្រុសម្នាក់នោះមកបញ្ចុកខ្លួនដែរ ចំណែកណូឡេនឃើញថាលោកប្រុសតូចញ៉ាំហើយទើបអោនក្បាលគោរពបន្តិចហើយដើរចេញទៅដើម្បីនាំដំណឹងទៅកាន់ចាហ្វាយមិនបានចាប់ភ្លឹកអំពីក្រសែរភ្នែកដែលតាមសម្លឹងសកម្មភាពថេយ៉ុងពីចម្ងាយមិនអោយបាត់សូម្បីតែមួយជំហាន
YOU ARE READING
«ឱកាសដើម្បីស្រលាញ់» COMPLETE✔️
Romance«ខ្ញុំជាជម្រើសដ៏ល្អបំផុតសម្រាប់ឯង ប្រើប្រាស់សត្រូវដើម្បីបកស្បែកមុខពួកវាទៅថេយ៉ុង អេវើលីន!» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]