ម៉ោង១ រំលងអាធ្រាត្រអំឡុងពេលដែលកំពុងលង់លក់ក្នុងដំណេក ជុងហ្គុកត្រូវភ្ញាក់ទាំងសភាពសេសឺតិចៗព្រោះតែមានដៃលូកមកអង្រួនខ្លួនតិចៗ
"ថេយ៏មានរឿងអីមែនទេអូន មិនស្រួលខ្លួនមែនទេ? "បើកភ្នែកមកឃើញទឹកមុខថេយ៉ុងដូចជាមិនសូវស្រួលទើបគេរហ័សសួរនាំបាត់ងងុយអស់មុននេះ
"អូនឃ្លានការ៉េម ឃ្លានត្រីសាល់ម៉ុន នៅចង់ញ៉ាំនំទៀតផងបងជូនអូនទៅញ៉ាំណា"ថេយ៉ុងធ្វើមុខស្អុយអង្រួនដៃស្វាមីតិចៗអោយគេជូនទៅញ៉ាំ នេះវាកន្លងទៅជិតមួយសប្តាហ៏ទៅហើយតាំងតែពីគេដឹងថាមានវត្តមានកូនក្នុងពោះមកគេចាញ់ឃ្លានតែរបស់ញ៉ាំមិនឈប់។ គេញ៉ាំអស់ច្រើនណាស់ហើយនេះក៏មិនមែនជាលើកដំបូងដែលគេងសុខៗក៏ភ្ញាក់មកឃ្លានហើយដាស់ជុងហ្គុកទាំងយប់បែបនេះ
"តែញ៉ាំការ៉េមនិងនំស្មាននេះមិនល្អទេដឹងអូន?អញ្ចេះចុះអូនញ៉ាំតែត្រីសាល់ម៉ុនបានទេ?ចាំបងចុះទៅធ្វើអោយអូន"
"តែអូនឃ្លាន!ញ៉ាំតែត្រីម៉េចនឹងឆ្អែត? "គេចាប់ផ្តើមរលីងរលោងទឹកភ្នែកឡើងមកអោយជុងហ្គុកឆ្លេឆ្លាឡើងមករហ័សលួងគេយ៉ាងលឿន តាមពិតទៅមិនមែនត្រឹមតែឃ្លានញ៉ាំច្រើនតែមួយមុខ អារម្មណ៏របស់ភរិយាតូចគេក៏ប្រែប្រួលដូចគ្នាសឹងតែថាក្នុង៣វិនាទីគេប្តូរចិត្តម្តងទៅហើយ ឆាប់យំ ឆាប់អន់ចិត្តហើយសុខៗក៏សប្បាយចិត្តវិញអីបែបនេះ
"បានៗចាំបងនៅទីនេះហើយណា កុំចុះទៅក្រោមម្នាក់ឯងចាំបងទៅធ្វើអីអោយអូនញ៉ាំ"ថេយ៉ុងញញឹមងក់ក្បាលតិចៗទើបជុងហ្គុកយកខ្នើយកើយមកទល់ចង្កេះអោយនាយតូចបានអង្គុយផ្អែកខ្នងបានងាយស្រួលសិនសឹមរហ័សចុះទៅចង្ក្រានបាយនៅជាន់ក្រោមរកមើលនំនិងការ៉េមដែលគេបានទិញទុក ហើយរៀបចំចៀនត្រីសាល់ម៉ុនជាមួយប័របង្កើតជាមុខម្ហូបមួយឡើងមកសម្រាប់ភរិយាតូចរបស់គេបានញ៉ាំ
សម្លេងចៀន និងសម្លេងហាន់លាន់ឡើងពេញផ្ទះបាយទាំងម៉ោង១យប់ ជុងហ្គុកធ្វើបណ្តើរស្ងាបបណ្តើរគេសឹងតែងោកដេកនឹងតុcounterក្នុងផ្ទះបាយម្តងៗទៅហើយ ទម្រាំតែរួចរាល់លើកត្រឺសាល់ម៉ុនដែលចៀនឆ្អិនស្រោចទឹកsauceពីលើលម្អយ៉ាងស្អាត គេត្រូវតែប្រាកដចិត្តថាសាល់ម៉ុនមានការចម្អិនបានឆ្អិនយ៉ាងល្អបំផុតមិនអោយឆៅ និងកាត់បន្ថយមិនប្រើប័រច្រើន ព្រោះធ្លាប់ទៅសុំការណែនាំពីគ្រូពេទ្យហើយក៏ដឹងថាបើអាចគួរតែចៀសវាងមិនអោយថេយ៉ុងញ៉ាំអាហាររាងឆៅព្រោះវាអាចមានសត្វល្អិតដែលអាចមើលមិនឃើញហើយការដែលមិនប្រើប័រច្រើនព្រោះខ្លាចថាវាឆាប់នឹងទ្រលាន់ គេចាំបានថាថេយ៉ុងមិនចូលចិត្តញ៉ាំដោយប្រើប័រច្រើនឡើយ
YOU ARE READING
«ឱកាសដើម្បីស្រលាញ់» COMPLETE✔️
Romance«ខ្ញុំជាជម្រើសដ៏ល្អបំផុតសម្រាប់ឯង ប្រើប្រាស់សត្រូវដើម្បីបកស្បែកមុខពួកវាទៅថេយ៉ុង អេវើលីន!» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]