ឃ្លាំងទំនិញចាស់
"ចាហ្វាយ..."កូនចៅលោកដេននីសរហ័សចេញមកទទួលក្រោយឃើញគាត់ចូលមកជាមួយអ្នកស្រីហ្សារ៉ា
"វាយ៉ាងម៉េចទៅហើយ? "
"ដឹងខ្លួនហើយទាន តែវាមិនព្រមនិយាយអ្វីសោះក្រៅពីអង្គុយស្ងាត់"លឺបែបនេះពួកគាត់ទាំងពីរក៏បានត្រឹមញញឹមចម្អកឡើងមក
"ប្រហែលជាកំពុងត្រៀមចិត្តថាខ្លួនឯងនឹងត្រូវងាប់យប់នេះហើយ មើលទៅ!"អ្នកស្រីហ្សារ៉ាបោះជំហានចូលមកខាងក្នុងមុនដោយមានលោកដេននីសនិងកូនចៅដើរមកតាមពីក្រោយ សម្តៅមករកអ្នកដែលត្រូវចាប់ចងជាប់នឹងកៅអីសម្លឹងមើលពួកគេដោយភ្នែករាបស្មើរគ្មានអារម្មណ៏អ្វីទាំងអស់
"ពុទ្ធោ!កូនម៉ាក់តើនរណាមកចាប់កូនចងបែបនេះហ្អឹម? "អ្នកស្រីហ្សារ៉ាធ្វើជាភ្ញាក់ផ្អើលបង្ហាញទឹកមុខតក់ស្លុតស្របពេលអ្នកស្តាប់លឺហើយស្រកៀរត្រចៀកណាស់
"ខំម៉េស?សម្តែងមកយូរហើយអត់ហត់ទេឬ? "ថេយ៉ុងដកដង្ហើមធំហាក់បង្ហាញពីភាពធុញទ្រាន់ ដុតអារម្មណ៏អោយម្តាយចុងខឹងមិនតិចដែរតែមិនទាន់ធ្វើអីព្រោះត្រូវដំណើរការតាមផែនការសិនមិនអញ្ចឹងទេគាត់ច្បាស់ជាមិនទុកអោយក្មេងនេះមកឡកឡើយគាត់បែបនេះទេ!
"យល់ថាពួកយើងជាសាច់ឈាមគ្រួសារតែមួយ អ៊ំមិនធ្វើអ្វីក្មួយក៏បានអោយតែក្មួយប្រគល់គ្រប់យ៉ាងមកអោយអ៊ំជាអ្នកគ្រប់គ្រង"លោកដេននីសឈានជើងមកឈរទល់មុខក្មួយប្រុសក្រោយស្នាមញញឹមមានប្រៀប
ថេយ៉ុងស្តាប់ហើយក៏ប្រែជាសើចខ្លាំងៗបែបហួសចិត្ត គេសើចហាក់បីដូចជាការចម្អកដែលធ្វើអោយអ្នកស្រីហ្សារ៉ាទ្រាំមិនបានស្រែកសួរគេថាជាថ្មី
"ឯងសើចស្អី?រឿងកំប្លែងហ្អេស? "
"ហាសហា....អត់ទេខ្ញុំគ្រាន់តែហួសចិត្តតិចតួចប៉ុណ្ណោះ"
"នេះឯង-"
"បានហើយ! កុំអោយអ៊ំត្រូវខ្ជះខ្ជាយពេលវេលាជាមួយឯងច្រើនជាងនេះទេថេយ៉ុង!ឯកសារផ្ទេរទ្រព្យសម្បត្តិអ៊ំក៏ត្រៀមអោយរួចហើយ បើឯងព្រមស៊ីញ៉េអ៊ំនឹងពិចារណារឿងទុកផ្លូវអោយក្មួយបានមានជីវិត"លឺបែបនេះថេយ៉ុងក៏ឈប់សើចប្តូរមកទឹកមុខធម្មតាវិញ
YOU ARE READING
«ឱកាសដើម្បីស្រលាញ់» COMPLETE✔️
Romance«ខ្ញុំជាជម្រើសដ៏ល្អបំផុតសម្រាប់ឯង ប្រើប្រាស់សត្រូវដើម្បីបកស្បែកមុខពួកវាទៅថេយ៉ុង អេវើលីន!» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]