ព្រះអាទិត្យចាប់ផ្តើមរះម្តងបន្តិចៗ ផ្តល់ជាពន្លឺជំនួសអោយភាពងងឹតស្លុបកាលពីរាត្រី។វាំងននមាត់បង្អួចនៃបន្ទប់ធ្វើការបក់តិចៗតាមកម្លាំងម៉ាស៊ីនត្រជាក់ដែលដាក់ក្នុងបន្ទប់ឃើញថាអ្នកដែលគេងអោបក្រសោបគ្នានៅលើកៅអីធ្វើការកាលពីពេលទាបភ្លឺដូចជាមិនទាន់មាននរណាភ្ញាក់ដឹងខ្លួននៅឡើយ....អូហ៏!ខុសហើយព្រោះមានម្នាក់បានភ្ញាក់ហើយទេតើ តែបែរជាជ្រើសមិនព្រមងើបនៅសម្លឹងមើលផ្ទៃមុខរបស់ស្វាមីដែលគេងលក់មិនទាន់ភ្ញាក់ មិនត្រឹមតែសម្លឹងនៅយកដៃទៅបបោសប៉ះលើផ្ទៃមុខសង្ហារថ្នមៗថែមទៀត
"ប្រុសស្អី....សូម្បីតែគេងក៏សង្ហារបែបនេះ? "គេបន្លឺឡើងខ្សឹបៗសម្លឹងមើលអ្នកម្ខាងទៀតមិនដាក់ភ្នែក ធ្វើដូចជាមុខរបស់ជុងហ្គុកមានអ្វីពិសេសអោយអង្គុយមើលយ៉ាងអញ្ចឹង តែថាប្រុសម្នាក់នេះសង្ហារពិតមែនណា! គេមិនបានកុហកឡើយ!
ថេយ៉ុងសារភាពចំៗថារាល់ពេលដែលនៅក្បែរបុរសដែលកំពុងអោបខ្លួនអារម្មណ៏របស់គេប្រែប្រួលច្រើនណាស់ចាំបានថាជួបគ្នាដំបូងៗខ្លួនពិតជាមិនចូលចិត្តនឹងចរឹតត្រជាក់ៗផ្តាច់ការរបស់នាយនោះឡើយថែមទាំងគ្មានអារម្មណ៏សុវត្ថិភាពសោះយល់ថាគេជាមនុស្សគ្រោះថ្នាក់ណាស់ តែក្រោយពេលបានក្បែរបានចំណាយពេលវេលាមួយរយ:មកនេះគេបែរជាមានអារម្មណ៏ថាសុវត្ថិភាពនិងភាពកក់ក្តៅយ៉ាងចម្លែកទៅវិញ ពាក្យសម្តី កាយវិការរបស់នាយដែលបង្ហាញចេញមកវាធ្វើអោយម្តងៗគេស្ទើរតែភ្លេចទៅហើយថាពួកគេរៀបការជាមួយគ្នាព្រោះអ្វី ហើយក៏ស្ទើរតែភ្លេចថាក្រោយអ្វីគ្រប់យ៉ាងបានបញ្ចប់ពួកគេក៏នឹងត្រូវលែងលះគ្នានិងស្ទើរតែភ្លេចថាតាមពិតទៅជុងហ្គុកមិនបានស្រលាញ់គេឡើយ នាយគ្រាន់តែមើលថែគេព្រោះតែពាក្យសន្យាជាមួយលោកប៉ាខ្លួនប៉ុណ្ណោះ!
ហេតុអី....ហេតុអីក៏មានអារម្មណ៏ថាឈឺ បើគ្រាន់តែគិតដល់រឿងនេះទៅ?
សម្លឹងមុខគេសុខៗក៏ឃើញថាអ្នកខាងនោះដូចជាកម្រើកខ្លួនទើបថេយ៉ុងរហ័សអោនទៅជ្រុបមុខវិញបិតភ្នែកធ្វើដូចជាសង្ងំគេង តែក្រោយពេលឃើញស្ងាត់ទៅវិញទើបងើបមុខទៅមើលឃើញថាតាមពិតនាយនៅមិនទាន់ភ្ញាក់នៅឡើយទេ
![](https://img.wattpad.com/cover/363215713-288-k239321.jpg)
YOU ARE READING
«ឱកាសដើម្បីស្រលាញ់» COMPLETE✔️
Romance«ខ្ញុំជាជម្រើសដ៏ល្អបំផុតសម្រាប់ឯង ប្រើប្រាស់សត្រូវដើម្បីបកស្បែកមុខពួកវាទៅថេយ៉ុង អេវើលីន!» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]