ព្រឹកថ្ងៃថ្មីចូលមកដល់ប្រកបដោយអាកាសធាតុមិនក្តៅឬមិនត្រជាក់ខ្លាំងពេកធ្វើអោយមនុស្សម្នាដែលងើបមកទទួលថ្ងៃថ្មីមានអារម្មណ៏ស្រស់ថ្លាខ្លាំងណាស់
ប៉ុន្តែមិនមែនសម្រាប់ភូមិគ្រិះត្រកូលអេវើលីនឡើយ......
ស្ថិតក្នុងតុបាយដ៏ធំមួយមានសមាជិកចំនួនបីនាក់អង្គុយទទួលទានអាហារពេលព្រឹកយ៉ាងស្ងប់ស្ងាត់គ្មាននរណានិយាយអ្វីដោយមានអ្នកបម្រើនៅឈរក្បែរនោះចាំបម្រើការដល់ចាហ្វាយនាយ។ ថេយ៉ុងអង្គុយញ៉ាំបបរដោយមិនបានខ្វល់ខ្វាយពីក្រសែរភ្នែកដែលម្តាយចុងនិងអ៊ំកំពុងលួចមើលទឹកមុខគេជាញឹកញយឡើយ គេដឹង!តែជ្រើសធ្វើជាមិនខ្វល់មិនចង់ជ្រលក់មាត់ជាមួយ រង់ចាំពេលដែលគេរកបានភស្តុតាងគ្រប់ គេច្បាស់ជាមិនព្រលែងអោយគូស្នេហ៏ផិតក្បត់នេះរួចខ្លួននោះឡើយ
"កូនថេយ៏យប់មិញមានបានចេញពីបន្ទប់ទេ?"អ្នកស្រីហ្សារ៉ាសួរនាំទៅកាន់កូនប្រុសចុងទាំងស្នាមញញឹមស្រទន់តាមទម្លាប់ តែវាជាស្នាមញញឹមដែលថេយ៉ុងបានឃើញហើយពិតជាជិនឆ្អន់ស្អប់ខ្លាំងណាស់
"បាទ...យប់មិញស្រេកទឹកទើបចុះទៅខាងក្រោមមិនប្រយ័ត្នក៏បុកថូផ្កាដួលបែក សុំទោសដែលរំខានដំណេកអ្នកមីងយប់មិញ"ថេយ៉ុងតបធម្មតាៗព្យាយាមលាក់អារម្មណ៏ខឹងក្រោធអោយបានល្អបំផុត គេដឹងថាបើឆ្លើយកុហកថាមិនបានចេញម្តាយចុងច្បាស់ជាមិនជឿព្រោះខ្សែរដៃរបស់ខ្លួនបានជ្រុះនៅពេលដែលរត់មកបន្ទប់វិញ
"មិនអីទេកូន"
"បើអញ្ចឹងយប់មិញក្មួយមិនបានលឺអ្វីប្លែកទេឬ? "សារនេះជាអ៊ំប្រុសរបស់គេម្តងទើបថេយ៉ុងលើកចិញ្ចើមសម្តែងធ្វើដូចជាមិនបានដឹងរឿងអ្វីសោះ
"អត់ទេអ៊ំដេននីស....បន្ទាប់ពីបែកថូផ្កាហើយខ្ញុំក៏ប្រញាប់ចុះទៅយកទឹកញ៉ាំសឹមឡើងមកបន្ទប់វិញក៏មិនមានអ្វីប្លែកដែរ"អ្នកស្រីហ្សារ៉ាលួចដកដង្ហើមធូរទ្រូងស្របពេលលោកដេននីសក៏ហាក់ដូចជាមានសង្ឃឹមខ្លះថាក្មួយអាចនឹងមិនបានលឺមិនបានឃើញពិតមែន
"តែថាអ៊ំសួរខ្ញុំបែបនេះបានន័យយ៉ាងម៉េច?ក្រែងយប់មិញអ៊ំមិនបានមកសម្រាកទីនេះឯណា"សំណួររបស់ថេយ៉ុងធ្វើអោយលោកដេននីសនិងអ្នកស្រីហ្សារ៉ារាងអង្គុយត្រង់ខ្លួនបន្តិចហាក់កំពុងរកនឹកលេសសមរម្យមួយ
YOU ARE READING
«ឱកាសដើម្បីស្រលាញ់» COMPLETE✔️
Romance«ខ្ញុំជាជម្រើសដ៏ល្អបំផុតសម្រាប់ឯង ប្រើប្រាស់សត្រូវដើម្បីបកស្បែកមុខពួកវាទៅថេយ៉ុង អេវើលីន!» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]