រសៀលថ្ងៃថ្មី
មិនដឹងថាពេលនេះម៉ោងប៉ុន្មានទៅហើយទេ...ដឹងត្រឹមតែថាបើកភ្នែកមកក្រឡេកទៅខាងក្រៅក៏ឃើញព្រះអាទិត្យហាក់ចង់លិចទៅវិញទៅហើយ ថេយ៉ុងដឹងខ្លួនឡើងដោយមានតែអាវសឺមីស្តើងបិតបាំងរាងកាយដែលមានស្លាកស្នាមបន្សល់ទុកកាលពីយប់មិញពាសពេញខ្លួនប្រាណ ចាប់ពីភ្លៅប្រដេញឡើងទៅលើត្រឹមបរិវេនកអ្វីដែលសំខាន់ចំណុចនោះនៅហើមក្រហមមានហូរសំណើមថ្លាៗនៅឡើយ ពីយប់មិញនេះជុងហ្គុកមិនប្រណីគេទាល់តែសោះសម្រុកយកៗទម្រាំតែអស់ចិត្តអស់ចង់គេវាក៏ចូលម៉ោង៦ព្រឹកឯណោះ នាយមិនអីតែគេឯណេះឡើងអស់រលីងតែម្តង
"អ...អូយ..."គេព្យាយាមងើបតែងើបមិនរួចបានព្រោះស្ពឹកពេញរាងកាយបានត្រឹមគេងបើកភ្នែកម៉ក់ៗនឹកខឹងដល់អ្នកដែលជាដើមហេតុដែលធ្វើបាបគេហើយពេលនេះបាត់ទៅណាក៏មិនដឹង
"ថេយ៏....អូនភ្ញាក់ហើយ? "នឹកដើមដង្ហើមដល់មែន ជុងហ្គុកទើបនឹងបើកទ្វារចូលមកក្នុងឈុតអាវយឺតពណ៏ស ខោរលុងពណ៏ទឹកដោះគោរហ័សចូលមកក្បែរគ្រែក្រោយឃើញថាភរិយាភ្ញាក់ដឹងខ្លួនហើយ
"បងទើបធ្វើបបរហើយល្មមថារកមកនាំអូនងូតទឹកតែអូនភ្ញាក់ល្មម ចាំអូនងូតទឹកហើយពួកយើងញ៉ាំជាមួយគ្នាណា"គេនិយាយប្រាប់អោនមុខទៅថើបថ្ពាល់អ្នកដែលគេងដណ្តប់ភួយមើលមកគេទាំងរលីងរលោងទឹកភ្នែក
"អូនងើបអត់រួចទេ...ឈឺពេញខ្លួនអស់ហើយ"ជុងហ្គុកលើកចិញ្ចើមសើចតិចៗស្តាប់គេរៀបរាប់ទើបចូលមកក្រសោបបីរាងកាយតូចចូលមកក្នុងបន្ទប់ទឹក
"បងដឹងថាអូនឈឺ...ដូច្នេះហើយទើបបងនៅមើលថែអូននោះអី"ស្របនឹងសម្តីគេដាក់នាយតូចចូលទៅក្នុងអាងទឹកដែលគេទើបតែលាយទឹកហើយមុននេះបន្តិចដោះអាវសឺមីនោះចេញទើបងូតទឹកកក់សក់ដុសខ្លួនអោយមួយចប់ព្រោះតែអ្នកខាងនោះល្វើយខ្លាំងហើបមាត់និយាយហើបមិនចង់រួចផង តែមិនអីទេព្រោះថាគេពេញចិត្តនឹងធ្វើវាជូនដល់ភរិយាស្រាប់ហើយ
ចំណយពេលប្រមាណជិត២០នាទីទើបគេបីថេយ៉ុងចេញពីបន្ទប់ទឹកមកវិញដោយស្លៀកអាវសឺមីខ្មៅរបស់ជុងហ្គុកដែលវាវែងលុបបាត់ត្រឹមភ្លៅ ដោយសារយប់មិញនេះមកមិនបានយកអីមកទើបគេត្រូវខ្ចីអសម្លៀកបំពាក់របស់នាយមកពាក់សិន
YOU ARE READING
«ឱកាសដើម្បីស្រលាញ់» COMPLETE✔️
Romance«ខ្ញុំជាជម្រើសដ៏ល្អបំផុតសម្រាប់ឯង ប្រើប្រាស់សត្រូវដើម្បីបកស្បែកមុខពួកវាទៅថេយ៉ុង អេវើលីន!» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]