ថ្ងៃនេះជាថ្ងៃសម្រាកដែលពួកគេអាចនៅជុំគ្នាបានដោយមិនចាំបាច់ត្រូវយកការងារមកជជែកវែកញែកគ្នាទៀត ទើបចង់ចំណាយពេលវេលាជាមួយគ្នាអោយមានតម្លៃបំផុត
"ជុងហ្គុក.....ភ្ញាក់ឡើងបងភ្លឺហើយ"រាងកាយតូចល្អិតមានតែអាវសឺមីដណ្តប់ត្រឹមភ្លៅបង្ហាញជើងស្រលូនស្អាតទាំងគូកំពុងរំកិលខ្លួនទៅក្បែរអ្នកដែលគេងលក់អាក្រាតល្វែងខាងលើ សន្សឹមដាក់មុនលើទ្រូងរបស់នាយ
"ហ្ហឹមម!! "ថេយ៉ុងសើចពេលលឺសម្លេងគេគ្រហឹមហាក់មិនចង់អោយរំខានព្រមទាំងច្រលើមលូកដៃមកអោបចង្កេះខ្លួនទាញខ្លួនអោបក្នុងរង្វង់ដៃគេណែនទៀត
"ហាន់នី....ងើបឡើងឯណាថានឹងនាំអូនទៅដើរលេងនោះអី"
"១០នាទីទៀតបានទេ?បងនៅងងុយ..."គេប្រាប់ទាំងសម្លេងស្អកៗព្រោះងើបមិនរួចពិតមែន
"អញ្ចឹងៗអីប្រាប់ថាងងុយ...ពីយប់អូនប្រាប់អោយឈប់មិនចង់ឈប់ផង!! "គេសម្លក់នាយព្រមទាំងក្តិចដើមដៃស្វាមីតិចៗ អាងតែថ្ងៃនេះសម្រាកលេងសម្រុកយកៗនេះសំណាងគេចេះអង្វរអោយទន់ចិត្តឈប់ត្រឹម២ភ្លឺខំអីប្រាកដជាដេកស្ទិកអោយនាយបីទៅមកដូចលើកមុនមិនខាន
"ណា...អោយបងគេងបន្តិចទៀតទៅ"ជុងហ្គុកប្រាប់ទាំងខ្ជិលចាប់ប្រអប់ដៃភរិយាមកថើបតិចៗ
"ទេ!អូនឃ្លានហើយ! បើមិនងើបបងគេងបន្តចុះអូនចុះទៅខ្លួនឯងហើយមិនបាច់និយាយរកអូនទៀតទេ"លឺតែប៉ុណ្ណេះអ្នកគ្រលំភួយគេងមុននេះក៏បើកភ្នែកមកវិញងើបអង្គុយទាំងសេសឺនៅឡើយ
"អត់ទេបងងើប...បងងើបហើយ"ថេយ៉ុងលួចសើចពេលស្វាមីប្រឹងបើកភ្នែកអង្គុយអោយគេឃើញថានាយពិតជាស្វាងពិតមែន
"អង្គុយអោយស្វាងទៅ អូនទៅងូតទឹកមុនហើយ"គេឈានជើងចុះពីលើគ្រែហៀបនឹងដើរទៅបន្ទប់ទឹកតែដឹងដល់ដៃដែលក្រសោបចង្កេះខ្លួនពីលើគ្រែនៅឡើយ
"យ៉ាងម៉េចបងហ្អឹម? "ថេយ៉ុងបែរមកច្របាច់ថ្ពាល់ជុងហ្គុកតិចៗក្នាញ់ខ្លាំងណាស់មើលចុះពេលនាយដូចជាកូនក្មេងម្នាក់យ៉ាងអញ្ចឹង
"បងងូតដែរបានទេ? "គេអង្វរបើកភ្នែកម៉ក់ៗដូចកូនឆ្មារបំណងអោយភរិយាទន់ចិត្ត
YOU ARE READING
«ឱកាសដើម្បីស្រលាញ់» COMPLETE✔️
Romance«ខ្ញុំជាជម្រើសដ៏ល្អបំផុតសម្រាប់ឯង ប្រើប្រាស់សត្រូវដើម្បីបកស្បែកមុខពួកវាទៅថេយ៉ុង អេវើលីន!» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]