"អូន...."ជុងហ្គុកហៅភរិយាតិចៗក្រោយនាំគេមកបន្ទប់អោយគេអង្គុយលើពូកហើយគេបន្ទន់ជង្គង់ក្បែរគ្រែក្រសោបដៃរបស់នាយតូចថ្នមៗ
"ហេតុអីមិនប្រាប់អូន?អោយអូនលឺពីមាត់អ្នកដទៃធ្វើអី? "ថេយ៉ុងសួរទាំងមុខស្មើរដែលមិនដែលធ្វើដាក់បែបនេះដាក់ស្វាមីឡើយ
"បងគ្រាន់តែមិនចង់អោយអូនអារម្មណ៏មិនល្អ ហើយរឿងក៏កន្លងមកជិត៥ឆ្នាំទៅហើយ"គេពិតជាស្មានមិនដល់ថាអេវីននៅតែលើករឿងនេះមកនិយាយឡើយ មានបំណងអ្វីមកលើគ្រួសារនាយអោយប្រាកដទៅ?
"ចុះពេលអូនមកដឹងពីមាត់គេបែបនេះអូនសប្បាយចិត្តទេ កាលបើដឹងថាអូនជាដើមហេតុអោយបងទៅផ្តាច់ពាក្យជាមួយគេ"គេអត់មិនគិតមិនបានឡើយថាខ្លួនជាដើមហេតុអោយអេវីននិងជុងហ្គុកបែកគ្នា ហើយគេក៏មើលដឹងថាអ្នកខាងនោះកំពុងគិតអីចំពោះស្វាមីគេដូចគ្នា
"អូនមិនមែនជាដើមហេតុឡើយថេយ៏កុំនិយាយបែបនេះ.... បងសុំគេផ្តាច់ពាក្យមុនពេលដែលបងបានជួបអូនទៅទៀត"ថេយ៉ុងចងចិញ្ចើមទើបជុងហ្គុករហ័សនិយាយបន្តលាតត្រដាងការពិតដែលអេវីនមិនបាននិយាយអស់
"ពេលបងដឹងថាចាស់ទុំចង់ផ្សំផ្គុំអោយបងនិងអេវីន បងបដិសេធព្រោះគ្រាន់តែអាណិតស្រលាញ់អេវីនត្រឹមជាប្អូនប្រុសម្នាក់ប៉ុណ្ណោះ តែម៉ាក់និងប៉ាបងប្រាប់ថាអោយបងនិងគេមើលចិត្តគ្នាសិនទៅកុំអាលសម្រេចចិត្តភ្លាមៗទើបបងលែងប្រកែក"
"...."
"តែកន្លងទៅជិតមួយឆ្នាំវាក៏មិនមានអ្វីប្រែប្រួល បងចំពោះអេវីនគឺនៅតែជាបងប្អូនគ្នាមិនអាចឃើញគ្នាលើសពីនេះហើយបងក៏បាននិយាយប្រាប់គេត្រង់ដូចគ្នា អេវីនពេលនោះមិនប្រកែកថែមទាំងយល់ស្របគំនិតចង់ផ្តាច់ពាក្យនេះ និយាយត្រូវគ្នាហើយទើបបងសម្រេចទៅនិយាយជាមួយម៉ាក់ប៉ាទាំងសងខាង"
"ពួកគាត់មិនបន្ទោសចំពោះការចង់ផ្តាច់ពាក្យទេឬ? "ជុងហ្គុកគ្រវីក្បាលសឹមបន្ត
"ចាស់ទុំក៏យល់ថាវាជារឿងល្អដែលមិនបង្ខំបងនិងអេវីនទើបសម្រេចផ្តាច់ពាក្យហើយនៅតែរក្សាទំនាក់ទំនងល្អជាមួយគ្នាដដែល ក្រោយបញ្ចប់បញ្ហានេះបានជិតបីខែទើបបងបានមកជួបអូន"អ្វីដែលគេនិយាយសុតតែជាការពិតមិនមានភូតភរឡើយ ហើយបើដឹងថានឹងមានហេតុការណ៏មុននេះកើតឡើងម្ល៉េះគេច្បាស់ជាបកស្រាយអោយថេយ៉ុងដឹងបាត់ទៅហើយ
YOU ARE READING
«ឱកាសដើម្បីស្រលាញ់» COMPLETE✔️
Romance«ខ្ញុំជាជម្រើសដ៏ល្អបំផុតសម្រាប់ឯង ប្រើប្រាស់សត្រូវដើម្បីបកស្បែកមុខពួកវាទៅថេយ៉ុង អេវើលីន!» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]