ពាក់កណ្តាលអាធ្រាត្រ
យប់ប្រមាណជិត១២យប់ទៅមេឃចាប់ផ្តើមធ្លាក់ភ្លៀងខ្លាំងទើបជុងហ្គុកត្រលប់មកបន្ទប់សម្រាកវិញហើយដែលចេញពីបន្ទប់បាត់រាប់ម៉ោងគេក៏មិនបានទៅណាឆ្ងាយ គឺមើលការងារជិតៗនេះមិនចង់ចូលមកវិញត្រូវមកឃើញថេយ៉ុងសម្លឹងមុខយក្សមុខខ្លាដាក់ហើយរករឿងឈ្លោះគ្រាន់តែរឿងប៉ុណ្ណេះ
ជាសំណាងដែលចូលមកក៏ឃើញថានាយតូចគេងលក់ស្ងាត់មាត់ច្រៀបទៅហើយទើបនាយមិនរំខានហើយចូលទៅងូតទឹកផ្លាស់ប្តូរសម្លៀកបំពាក់សើមរបស់ខ្លួនចេញ មុននេះរត់កាត់ទឹកភ្លៀងមកទម្រាំមកដល់បន្ទប់សើមជោគតែម្តង
ភ្លៀងនៅតែបង្អុលចុះមកខ្លាំងទៅៗគ្មានឈប់ឈរអមជាមួយកាំរន្ទះបាញ់ផូងផាំង លាន់សម្លេងខ្ទរពេញផ្ទៃមេឃខ្មៅងងឹត។ អ្នកដែលគេងលក់លើគ្រែចាប់ផ្តើមបែកញើសជោគថ្ងាស ដៃក្តាប់ភួយណែនដៃ មាត់ក៏បង្ហើបតិចៗចង់និយាយអ្វីមួយចេញមកទាំងដែលភ្នែកនៅបិតជិតនៅឡើយឃើញហើយក៏ដឹងដោយមិនពិបាកថាគេអាចនឹងកំពុងសុបិន្តអាក្រក់
"ហ្អឹក....ម៉ាក់....ម៉ាក់កុំទៅចោលខ្ញុំអី....ហ្អឺកប៉ា....ប៉ា!! "គេបម្រាស់ខ្លួនតិចៗងាកឆ្វេងងាកស្តាំ ទឹកភ្នែកហូរស្រក់តាមកន្ទុយភ្នែកដែលបានបិតសុបិន្តឃើញអំពីការស្លាប់ដ៏គួរអោយរន្ធត់របស់ម្តាយនៅយប់ដែលមានភ្លៀងធ្លាក់ខ្លាំង និងរូបភាពដែលឪពុកស្លាប
លើគ្រែពេទ្យក្រោមសភាពពិបាកមើលជាទីបំផុត
រូបភាពទាំងនេះនៅតែជាសុបិន្តអាក្រក់ហើយលងបន្លាចរូបគេជារឿយៗរហូតមក
"អត់ទេ....ម៉ាក់ប៉ា....ហឹក...កុំទៅអី...យកខ្ញុំទៅជាមួយផង"
"ថេយ៏....ថេយ៉ុង!! "កាយតូចដែលគេងញ័រកន្រ្តាក់តិចៗលើគ្រែត្រូវបានលើកមកអង្គុយផ្អែកហើយអោបក្រសោបក្នុងរង្វង់ដៃបុរសដែលមាននាមជាស្វាមីខ្លួនយ៉ាងណែនរួមជាមួយការនិយាយដាស់អោយគេភ្ញាក់ឡើងមកវិញ មុននេះគេទើបតែចេញពីបន្ទប់ទឹកឃើញសភាពថេយ៉ុងបែបនេះក៏ស្ទុះមកមើលទាំងដែលស្លៀកបានតែខោស៊កអាវហើយក៏រត់មកតែម្តងមិនបានបិតឡេវអាវត្រឹមត្រូវឡើយ
YOU ARE READING
«ឱកាសដើម្បីស្រលាញ់» COMPLETE✔️
Romance«ខ្ញុំជាជម្រើសដ៏ល្អបំផុតសម្រាប់ឯង ប្រើប្រាស់សត្រូវដើម្បីបកស្បែកមុខពួកវាទៅថេយ៉ុង អេវើលីន!» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]