ភាគ៤០:បងមានរបស់អោយអូន

5K 366 17
                                    

ព្រឹកថ្ងៃថ្មីឈានចូលមកដល់ អាកាសធាតុក្បែរតំបន់មាត់សមុទ្របែបនេះស្រស់ស្រាយខ្លាំងណាស់តែមិនមែនសម្រាប់ថេយ៉ុងនោះឡើយ...

"បងសើចអី?? "បបូរមាត់ស្លេក ទឹកមុខស្លក់អង្គុយសម្លក់ស្វាមីពីលើពូកមក ពេលដែលនាយកាន់ចានស៊ុបចូលមកខាងក្នុងហើយនៅឆ្លៀតលួចសើចតិចៗទៀត នេះបើគេមិនទ្រោមទេប្រាកដជាមិនអោយរួចខ្លួនទេ

"សើចពេលបានជួបមនុស្សដែលបងស្រលាញ់"ជុងហ្គុកតបហីធ្វើរំភើយបញ្ឆេះចិត្តអ្នកស្តាប់អោយកាន់តែខឹងតែមិនអាចងើបទៅវ៉ៃនាយកើត

នរណាទៅដឹងទៅថាមើលឆ្មារ ជាការដែលត្រូវស្វាមីចាប់គេគ្រញក់គ្រញីស្ទើរតែពេញមួយរាត្រីមិនអោយបានសម្រាកមិនអោយបានគេង ងើបមកម៉ោងខ្ទង់១០ព្រឹកគេឈឺចង្កេះផងអត់កម្លាំងផងបានត្រឹមគេងបើកភ្នែកសម្លក់អ្នកដែលជាដើមហេតុធ្វើអោយសភាពខ្លួនទៅជាបែបនេះ

"ញ៉ាំស៊ុបសិនទៅ ហាងនេះល្បីគួរសមនៅតំបន់នេះទើបបងទិញមក"

"..."ថេយ៉ុងមិនតបអោបដៃងាកមុខចេញ បង្ហាញជុងហ្គុកយ៉ាងច្បាស់ថាគេនៅខឹង

"ប្រយ័ត្នបាក់កម្លាំងទៅជាឈឺទៅ នៅសល់៦ថ្ងៃទៀតឯណោះ"

"៦ថ្ងៃស្អីទ-"

"នរណាសន្យាជាមួយបងយប់មិញ ថែមទាំងបញ្ជាក់ថាមិនស្តាយកក្រោយថែមទៀតពេលនេះចង់ក្រឡាស់សម្តីហើយឬ? "ឃើញទឹកមុខក្រញីក្រញ៉ូវរបស់ថេយ៉ុងម្តងៗនាយគ្រឺតខ្លាំងណាស់ ដូច្នេះហើយទើបចេះតែចូលចិត្តញ៉ោះលេងអោយខឹង ហើយក៏លួងតាមក្រោយវិញមករហូត ដូចជាពេលនេះអញ្ចឹង...

"ក៏អូនមិនបានដឹងថាអាមើលឆ្មារនោះតាមពិតទៅវាជា...ហ្ហើយ!!ឈប់និយាយជាមួយបងហើយ!! "គេបែរមកដាក់ខ្លួនគេងវិញគេចមុខអ្នកដែលសន្សឹមដាក់ចានស៊ុបចុះសិនទើបរំកិលខ្លួនទៅក្បែរចាប់ទាញភួយដែលថេយ៉ុងលើកមកគ្រលំជិតខ្លួន

"ខឹងបងក៏ខឹងទៅតែមកញ៉ាំអីសិន ប្រយ័ត្នឈឺណា"

"...."

"លឿនឡើង..ខឹងច្រើនពេកចាស់អស់ហើយអូន"គេចាប់លើកកាយតូចល្អិតអោយងើបមកអង្គុយលើភ្លៅអោនទៅថើបថ្ពាល់គេមួយខ្សឺត

«ឱកាសដើម្បីស្រលាញ់»  COMPLETE✔️Where stories live. Discover now