ភាគ១:អ្នកណា?

14.5K 452 9
                                    

គ្រួសារ? ពាក្យនេះមួយម៉ាត់ស្តាប់ទៅកក់ក្តៅណាស់ព្រោះតែនោះជាអ្វីដែលមនុស្សគ្រប់រូបរមែងមានវាដោយមិនអាចខ្វះបាន។ គ្រួសារជាមនុស្សដែលយើងអាចពឹងផ្អែក អាចជួយយើងដោយមិនគិតផងប្រយោជន៏ហើយជួយយើងពិភាក្សាជួយរកដំណោះស្រាយពេលដែលជួបប្រទះនូវបញ្ហា រស់នៅរួមសុខទុក្ខប្រកបដោយក្តីសុខជាមួយគ្នា ពួកគេជាមនុស្សដែលយើងអាចទុកចិត្តបានព្រោះសុតតែបងប្អូន ជាពូមីង ជាឪពុកម្តាយជាអ្នកដែលនៅក្បែរថែរក្សាតាំងតែពីកើតមក......

ចុះបើសិនជាវាមិនមែនដូចអ្វីដែលបានរៀបរាប់ខាងលើវិញនោះ? មិនមែនគ្រប់គ្រួសារសុតតែអាចស្រលាញ់មើលថែគ្នា តើនឹងមានរឿងអ្វីកើតឡើង?

នាវេលាល្ងាចម៉ោងប្រមាណ៥រសៀល ភ្លៀងបង្អុលធ្លាក់ចុះមកយ៉ាងជោគជាំរួមជាមួយកាំរន្ទះបាញ់ឆ្វេចឆ្វាចពាសពេញផ្ទៃមេឃធ្វើអោយមនុស្សគ្រប់គ្នារហ័សរត់ទៅរកកន្លែងដើម្បីបានជ្រកខ្លួនការពារកុំអោយរងនូវការទទឹក ប៉ុន្តែខុសអ្វីពីអ្នកកម្លោះអាយុ២៣ឆ្នាំបែរជាអង្គុយលុតជង្គង់នៅខាងមុខផ្នូរចំនួនពីរដែលត្រូវបានបញ្ចុះជាមួយគ្នាទាំងមិនបានទទូលអ្វីទាល់សោះបណ្តោយអោយខ្លួនប្រាណរបស់គេទទឹកជោគ ខណ:ក្រសែភ្នែកមុតថ្លាពណ៏ត្នោតចាស់ក៏បាញ់តម្រង់ទៅកាន់ឈ្មោះផ្នូរ

ហារីស អេវើលីន

មីនអា អេវើលីន

"អ្នកម៉ាក់.....លោកប៉ាសូមអ្នកទាំងពីរកុំបារម្ភអី កូននឹងទាមទាររកយុត្តិធម៏ជូនអ្នកទាំងពីរវិញ"គេបន្លឺឡើងទាំងសម្លេងខ្សោះព្រោះតែយំអស់ជាច្រើនថ្ងៃ មិនគួរណារឿងអយុត្តិធម៏បែបនេះកើតឡើងមកលឺគ្រួសារគេនោះឡើយទាំងអ្នកម៉ាក់ លោកប៉ារបស់គេសុតតែជាមនុស្សល្អពុំដែលទៅធ្វើបាបអ្នកណាឡើយហេតុអ្វីក៏ឆក់យកជីវិតពួកគាត់ទៅ

"អ្នកប្រុសថេយ៉ុង ខ្ញុំថាពួកយើងដល់ពេលត្រលប់ទៅវិញហើយ"ម៉ាវីនជាជំនិតរបស់របស់ហារីសបានបន្លឺឡើងតិចៗព្រមទាំងបើកឆ័ត្របាំងកុំអោយអ្នកប្រុសតូចរបស់គាត់ទទឹកបន្តទៀត

"តើស៊ើបបានតម្រុយទេពូម៉ាវីន?"ម៉ាវីនបានត្រឹមគ្រវីក្បាលដោយទឹកមុខសុំទោសទៅកាន់អ្នកប្រុសតូច ព្រោះមិនថាគាត់ព្យាយាមតាមស៊ើបយ៉ាងណាក៏ដូចជាគ្មានតម្រុយសោះ

«ឱកាសដើម្បីស្រលាញ់»  COMPLETE✔️Where stories live. Discover now