ភាគ៤៤:អូនធ្វើខ្លួនឯងពិតមែន?

4.1K 320 14
                                    

"ជុងហ្គុក...បងទៅណាអីក៏លឿនម្ល៉េស "ថេយ៉ុងសម្លឹងមើលស្វាមីដែលធ្វើ់ដំណើរប្រញាប់ប្រញាល់ចេញទៅណាក៏មិនដឹង សឹងតែដើរហួសខ្លួនដែលអង្គុយធ្វើការនៅលើសាឡុងទៀត

"បងទៅពិភាក្សាការងារជាមួយបងប្រុសយ៉ុនហ្គី និងបងប្រុសហូសុកប្រហែលជាល្ងាចទើបបងមកវិញ"ផ្តាំហើយក៏ថើបថ្ពាល់ភរិយាមួយខ្សឺតហើយចេញទៅបាត់រកតែឃាត់មិនទាន់

"នេះគាត់មិនចាំទេឬថាថ្ងៃនេះខួបកំណើតគាត់? "ថេយ៉ុងរអ៊ូតិចៗសម្លឹងមើលមាត់ទ្វារដែលជុងហ្គុកដើរចេញទៅមុននេះ គេប្រុងនឹងហៅមកនិយាយជូនពរទៅហើយតែមើលទៅនាយប្រហែលជាមិនចាប់អារម្មណ៏ដឹងផង

"មិនចាំក៏ល្អខ្ញុំនឹងបានរៀបចំកាដូអោយបានដោយមិនចាំបាច់បារម្ភថាគាត់នឹងដឹង"ថេយ៉ុងញញឹមតិចៗសឹមហៅម៉ាវីនដែលនៅឈរក្បែរនោះអោយមកជិត

"ថ្ងៃនេះclear តារាងការងារខ្ញុំផងណាពូ...រសៀលបន្តិចខ្ញុំឆ្លៀតទៅពិនិត្យការងារនៅក្រុមហ៊ុនសិនហើយចាំយើងទៅផ្សារ ខ្ញុំចង់ទិញរបស់មករៀបចំស៊ុបប្រាយជុងហ្គុក"បើទោះបីជាគេទម្ងន់តែក៏មិនបានឈប់ធ្វើការដូចគ្នាទាល់តែជិតគ្រប់ខែទើបឈប់សម្រាកធ្វើការពីផ្ទះទៅតែម្តង តែពេលនេះគឺគេនៅធ្វើការទៅក្រុមហ៊ុនដូចដើម គ្រាន់តែការងារមិនសូវច្រើនដូចមុនព្រោះស្វាមីដណ្តើមធ្វើអស់

"បាទ អ្នកប្រុស"ម៉ាវីនញញឹមតិចៗទទួលឯកសារពីដៃថេយ៉ុងមកកាន់ដើម្បីយកវាទៅចាត់ចែងបន្ត

"អ៊ំមេផ្ទះ...កន្លែងដែលខ្ញុំអោយអ៊ំជួយរៀបនៅខាងក្រោយរួចហើយមែនទេ? "មុននឹងឡើងឡានចេញមកក្រុមហ៊ុនគេក៏ឆ្លៀតសួរនាំអ៊ំមេផ្ទះអំពីគម្រោងដែលខ្លួនបបួលអ្នកបម្រើចូលរួមផ្សំគំនិតជាមួយតាំងតែពីម្សិលមិញ

"កំពុងតែរៀបចំហើយលោកប្រុសតូច"

"បើជុងហ្គុកគាត់មកដល់ផ្ទះមុនខ្ញុំល្ងាចនេះ ទាំងអស់គ្នាធ្វើយ៉ាងណាហាមកុំអោយគាត់ទៅឃើញខាងក្រោយអោយសោះយល់ទេ?ខ្ញុំនឹងឆាប់មកវិញ"

"បាទ/ចាសលោកប្រុសតូច"ពួកគេអោនក្បាលគោរពនាយតូចដលបង្ហាញភាពរីករាយ និងនិយាយអរគុណពួកគេសឹមឡើងឡានដែលម៉ាវីនរៀបចំចតរង់ចាំរួចជាស្រេចដើម្បីជូនគេទៅមើលការងារនៅក្រុមហ៊ុន យ៉ាងណាថ្ងៃនេះត្រូវតែស្រូតការងារអោយបានលឿនព្រោះត្រូវប្រញាប់មកស៊ុបប្រាយស្វាមីវិញ​><

«ឱកាសដើម្បីស្រលាញ់»  COMPLETE✔️Where stories live. Discover now