"ម៉ោះ!នាងកាន់ចានស៊ុបនោះមកតាមយើងមក"ក្រោយម៉ែដោះត្រលប់មកវិញក៏បានចាត់ចែងប្រាប់អោយនាងបម្រើមុននេះលើកម្ហូបអាហារឡើងទៅជាន់ខាងលើជាមួយគាត់ មិនបានចាប់ភ្លឹកឡើយថាម្ហូបអាហារមានបញ្ហាឬមួយក៏អត់
"ចាសម៉ែដោះ"នាងរហ័សលើកតាមបញ្ជាក់ទាំងស្នាមញញឹមចុងមាត់សម្លឹងមើលស៊ុបក្នុងចាន បោះជំហានបានពាក់កណ្តាលកាំក៏មានសម្លេងតូចមកស្រែកឃាត់រួមជាមួយនាងតូចឃេធីដែលរត់ឡើងមកប្រទាញប្រទង់ក្បែរជើងស្រីបម្រើនោះ
"នែ...ឯងធ្វើឆ្កួតស្អីលែងយើង!! "សម្លេងស្រែករបស់នាងលាន់ផ្អើលពេញបរិវេនផ្ទះ លឺដល់ថេយ៉ុងនិងម៉ាវីនដែលទើបនឹងចេញពីនិយាយការងារជាមួយគ្នាអោយចេញទៅមើល
"នាងចង់ដាក់ថ្នាំបំពុលបងប្រុស!!ឃេធីឃើញផ្ទាល់ភ្នែកនាងជាមនុស្សអាក្រក់!!! "
"និយាយស្អីយើងមិនបានធ្វើ!!! "នាងប្រកែកញ័រមាត់ស្របពេលម៉ែដោះក៏ហាក់ភ្ញាក់ផ្អើលនឹងសម្តីក្មួយស្រីទើបព្យាយាមចូលមកចាប់នាងតូចឃេធីការពារកុំអោយនាងធ្លាក់ជណ្តើរព្រមទាំងសម្លឹងមើលស្រីបម្រើក្បែរដៃដោយទឹកមុខតក់ស្លុត
"នាងពិតជាដាក់ថ្នាំអោយអ្នកប្រុសតូចមែនទេ? "
"ខ្ញុំមិនបានធ្វើអ៊ំទៅជឿស្អីសម្តីក្មេងប៉ុណ្ណេះ វាស្រមើស្រម៉ៃតែឯងនឹងហើយ"
"ឃេធីមិនបានស្រម៉ៃ ឆាប់យកអាហារនេះទៅចោលភ្លាម!!! "នាងតូចរត់មកខាំដៃស្រីបម្រើអោយនាងស្រែកយ៉ៃទើបភ្លាត់ដៃរុញនាងតូចឃេធីអោយដួលធ្លាក់ពីលើកាំជណ្តើរចំពេលដែលថេយ៉ុងនិងម៉ាវីនរត់មកដល់ល្មម
"ឃេធី!!! "ថេយ៉ុងស្រែកដោយភាពតក់ស្លុតសម្លឹងរាងកាយក្មេងតូចដែលដួលត្រឡប់ត្រឡិនអស់ជាច្រើនកាំរហូតដល់បោកក្បាលនឹងការ៉ូថ្មនៅជាន់ខាងក្រោមហូរឈាមកក្លាក់ ម៉ែដោះស្លុតរហូតដល់សន្លប់ចំណែកម៉ាវីនក៏រហ័សចាប់ស្រីបម្រើនោះភ្លាមៗមិនអោយនាងរត់រួចបាន
"ឃេធី! ឃេធី!! "ថេយ៉ុងស្ទុះស្ទារចុះមកជាន់ខាងក្រោមទាំងអារម្មណ៏មិននឹងនរចូលមកបីត្រកងខ្លួននាងតូចដែលប្រលាក់ពោរពេញទៅដោយឈាមនាំយកទៅមន្ទីរពេទ្យ ទាំងដែលខ្លួនគេក៏រលីងរលោងរកយំអត់មិនអាណិតនាងតូចដែលត្រូវមកជួបសភាពបែបនេះ
YOU ARE READING
«ឱកាសដើម្បីស្រលាញ់» COMPLETE✔️
Romance«ខ្ញុំជាជម្រើសដ៏ល្អបំផុតសម្រាប់ឯង ប្រើប្រាស់សត្រូវដើម្បីបកស្បែកមុខពួកវាទៅថេយ៉ុង អេវើលីន!» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]