it's YOU : EP 34

2.2K 134 7
                                    

" ហេតុអ្វីក៏ទៅយូរម្ល៉េះ? " នាយតូចដែលស្ថិតក្នុងឈុតគេងយប់កំពុងតែអង្គុយរងចាំលោកប្ដីសង្ហារនៅក្នុងបន្ទប់ទទួលភ្ញៀវតែម្នាក់ឯង នេះក៏ម៉ោង10ជាងទៅហើយទើបថេហ្យុងឲ្យអ្នកបម្រើទៅគេងអស់។

អង្គុយផងអើតមើលផង ដើរមកមើលទៀតនៅតែមិនឃើញស្រមោលនាយ ទាក់ទងទៅវ៉ុនអ៊ូគេក៏ប្រាប់ថានាយនៅនិយាយជាមួយហូស៊ុកនៅឡើយ។ ធ្មេញបើកៗម៉ោង12ល្មម ងាកមកមើលថេហ៍គេងលក់តាំងពីកន្លះម៉ោងមុន មានបើកទូរទស្សន៍ចោលព្រមទាំងនំចំណីពេញតុ។ ចិត្តបារម្ភ តែមាត់វាឃ្លាន...!

" វ៉ុនអ៊ូទៅសម្រាកចុះ...អូ!មែនហើយ ព្រឹកស្អែកទៅជប៉ុនជាមួយយើង " ជុងហ្គុកបន្លឺប្រាប់នាយចំណិតដែលដើរតាមខ្លួន កំឡុងពេលនាយបានមកដល់ភូមិគ្រឹះរួចជាស្រេច ។

" ទៅធ្វើអីចៅហ្វាយ " នាយជ្រួញចិញ្ចើមភ្លែត ត្បិតតាំងពីធ្វើការមក នាយអត់ដែលមានអីពាក់ព័ន្ធនៅជប៉ុនហ្នឹងទេ។

" ទៅជួបជាមួយអ្នកដេគ័រ "

" នេះកុំប្រាប់ថាចៅហ្វាយត្រូវការស្ទាយបែបជប៉ុនឲ្យសោះណា? "

" មិនប៉ុន្មានទេ តែឮថេហ៍ប្រាប់ថាស្រឡាញ់បែបជប៉ុនទើបតម្រូវចិត្តគេ "

" អីយ៉ា...អ្នកប្រុសថេហ៍សំណាងមែន " គេញញឹមអៀនជំនួសថេហ្យុងក្រោយបានដឹងពីគំនិតចៅហ្វាយនាយរួច គិតគូរគ្រប់សព្វដល់ហើយ។

" ឯងក៏ដូចគ្នាដែរ យើងចប់កិច្ចការពេលណាយើងឲ្យតួនាទីនេះទៅឯងហើយ "

" អត់ទេចាហ្វាយ!ខ្ញុំអត់-... "

" ទៅសម្រាកទៅ " ថាចប់នាយកំលោះឈានជើងតម្រង់ទិសដៅទៅកាន់បន្ទប់ទទួលភ្ញៀវពេលបានឮសម្លេងទូរទស្សន៍និងភ្លើងបើកចោលកណ្ដាលយប់ ។ ហើយក៏ស្មានពិតជាមិនខុស ប្រពន្ធតូចគេពិតជាចាំផ្លូវពិតមែន។

" អាវ!អ្នកប្រុសថេហ៍...ខ្ញុំប្រាប់ឲ្យគាត់សម្រាកមុនគាត់បែរជាមកចាំផ្លូវចាហ្វាយដល់គេងលក់ "

" មិនទាន់ទៅទៀត? " នាយងាកមកគ្រហឹមដាក់វ៉ុនអ៊ូ ទើបគេបានត្រឹមសើចឲ្យរហឹសហើយក៏ដាក់មេផាយរត់ទៅដេកបាត់ ។ មិនមែនថានាយមិនចង់ស្ដាប់បង្គាប់ទេ តែមកពីចិត្តបារម្ភចាហ្វាយខ្លាចមានគ្រោះថ្នាក់ ទើបចេះតែមកតាមទៅ។

It's YOU [END✅]Where stories live. Discover now