+In company
ក្រុមហ៊ុនដឹកជញ្ជូនលំដាប់Aនៅក្នុងប្រទេសកូរ៉េដែលឈរបង្ហាញខ្លួនយ៉ាងខ្ពស់ស្រឡឹមនៅកណ្ដាលទីក្រុងសេអ៊ូល ។ងាកមកមើលនៅក្នុង officeនៃអគ្គនិយកក្រុមហ៊ុនដឹកជញ្ជូនល្បីឈ្មោះនេះវិញម្ដងកំម្លោះសង្ហាទាំងពីរកំមមាញឹកនឹងការងាណាស់
Kim NamJoon អាយុ26ឆ្នាំរូបរាងមុខមាត់សង្ហាណាស់រាងខ្ពស់ស្រឡះសាច់ដុំធំៗស្រីៗណាឃើញហើយគឺដឹងតែចង់ថ្វាយខ្លួនឲ្យគេហើយ
ហើយម្នាក់នៅវិញជាប្អូនប្រុសរបស់NamJoonគេឈ្មោះJeon Jungkook គេមានអាយុ24ឆ្នាំបើអារឿងសង្ហាវិញពួកគេម្យ៉ាងម្នាក់ គេមានរាងខ្ពស់សាច់ដុំធំៗដូចជាបងគេអញ្ចឹង ។
ឆ្ងល់ហើយមែនទេថាពួកគេជាបងប្អូននឹងគ្នាមិចបានមាននាមត្រកូលខុសគ្នា។មកនេះចាំខ្ញុំប្រាប់ពួកគេមិនជាបងប្អូនផ្ទៃតែមួយទេតែពួកគេជាបងប្អូនរួមសម្បត់ កាលពីមុនពួកគេគ្រាន់តែជាក្មេងកំព្រាប៉ុណ្ណោះតែតាំពីពួកគេចេញពីមណ្ឌលមកពួកក៏ចាប់ការងារដឹកជញ្ជូនរបស់ពួកគេទាំងតែពីបាត់ដៃទទេរហូតមានអ្វីៗគ្រប់យ៉ាងដូចពេលនេះចឹង (ប៉ុណ្នឹងបានហើយខ្ជិលរៀបរាប់ណាស់)
"តុ...តុ...តុ"
សំឡេងគោះទ្វាបន្លឺឡើងធ្វើឲ្យបងប្អូនទាំងពីរងាកមកចាប់អារម្មណ៍ភ្លាមៗ
<ចូលមក>Jungkook
ក្រោយឮបញ្ជាភ្លាមស្រីក្រមុំរូបស្រស់ក៏ដើរចូលមកភ្លាម
<ចៅហ្វាយ!!>YooSu ហៅអ្នកជាចៅហ្វាយស្របពេលដើរមកទល់មុខនឹងចៅហ្វាយទាំងពីរដោយមិនភ្លេចឱនគំនាប(នាងជាអ្នកចាត់ការទូទៅរបស់ពួកគេទាំងពីរ)
<យ៉ាងមិចរឿងដែលយើងឲ្យទៅរកនោះ>NamJoonសួរនាងតូចទាំងភ្នែកមិនដកចេញពីឯកសារ
<គឺរកបានហើយចៅហ្វាយតែ.....តែ...ថា...>YooSuអេសអុញព្រោះមិនចង់បញ្ជាប់ប្រាប់ចៅហ្វាយព្រោះខ្លាចត្រូវបន្ទោស
<នាងចង់និយាយប្រាប់យើងឬក៏ចង់ស្រីគ្រាប់សំណរ>Jungkook មើលទៅគេកាចជាបងគេឆ្ងាយណាស់
នាងក្រមុំឮបែបនេះប្រញាប់និយាយឡើងញាប់ដូចម៉ាសុីនដេរ<គឺថាលេខាដែលខ្ញុំរកបានឲ្យមើលធ្វើជាលេខាផ្ទាល់ខ្លួនរបស់ចៅហ្វាយតូចគេគឺជាប្រុស>YooSu ប្រឹងនិយាយទាំងព្រលឹងនៅចុងសក់