រឿង ប្រុសក្មេងចាំអូន🔥

306 25 5
                                    

ភាគបញ្ចប់

ដើរមិនយូរប៉ុន្មានពួកគេទាំងពីរក៏បានមកដល់ផ្ទះបានសម្រេចJinចាក់សោចូលទៅក្នុងផ្ទះអមដោយNamJoonចូលមកជាមួយដែល

<<នៅជាផ្ទះជួលទេវារាងចង្អៀតបន្តិចហើយទ្រាំនៅសិនទៅ>>Jin និយាយបណ្ដើរដើរទៅចង្រ្កានបាយបណ្ដើរ

<<បាទមិនអីទេខ្ញុំអាចនៅបាន>>NamJoonនិយាយទាំងញញឹមទៅកាន់Jin

<<ចឹងឯងទៅងូតទឹកសិនទៅចាំយើងធ្វើអីឲ្យញ៉ាំរួចយើងនឹងអាលបានទៅងូតទឹកម្ដង>>Jin និយាយទាំងមិនមើលមុខរបស់រាងក្រាស់ព្រោះជាប់យករបស់ពីក្នុងទូរទឹកកក

<<បន្ទប់ទឹកនៅឯណា...?!>>NamJoonលើកចិញ្ចើមសួរ

<<អរ...គឺនៅក្នុងបន្ទប់របស់យើងម៉ោះមកតាមយើងមក>>Jin

NamJoonមិនបាននិយាយអ្វីក៏ដើរទៅតាមរាងតូចពីក្រោយ

<<នេះគឺបន្ទប់ទឹកហើយនេះកន្លែង...មានខោអាវប្ដូរទេ>>Jin ហុចក៏កន្សែងឲ្យទៅរាងក្រាស់រួចក៏សួរបន្ត

<<ខ្ញុំអត់មានទេ...>>NamJoon

<<ហ្ហើយយាប់ណាស់មកតែខ្លួនទេឬយ៉ាងមិចនៀកខោអាវខ្ញុំនៅក្នុងទូរបើករកមើលទៅថាពាក់ត្រូវមួយណាយកមួយនឹងពាក់ទៅ>>Jin ប្រាប់ទៅរាងក្រាស់រួចក៏ដើរចេញទៅខាងក្រៅបាត់

<<ងាប់ហីខោអាវតូចញិបនេះឲ្យខ្ញុំពាក់យ៉ាងមិចទៅនឹង>>NamJoon រើក្នុងទូបណ្ដើររអ៊ូបណ្ដើរព្រោះថាខោអាវរបស់រាងតូចគ្មានមួយណាត្រូវខ្លួនរបស់គេនោះទេគេរើសុខៗក៏ស្រាប់តែឃើញអាវគេងយប់មួយឈុតមើលទៅគេអាចនឹងស្លៀកត្រូវ

<<សង្ឈឹមថាអាមួយនឹងអាវនិងស្លៀកត្រូវទៅចុះ>>NamJoon ទាញខោអាវនឹងចេញពីក្នុងទូរហើយក៏ដើរចូលបន្ទប់ទឹក(ស្រម៉ៃសាកមើលទៅថាNamJoonស្លៀកខោអាវតូចជាងខ្លួនល្អមើលប៉ុណ្ណា)

មួយសន្ទុះក្រោយមករាងក្រាស់ក៏បានចេញមកវិញដោយស្លៀកពាក់ឈុតដេកនោះខោជើងវែងតែពេលNamJoonស្លៀកទៅវាខោចជើងចំណែកអាវបិទមិនអស់លាវនោះទេតឹងដៃតឹងជើងធ្វើឲ្យគេពិបាកក្នុងការដើរណាស់រាងក្រាស់ចេញពីក្នុងបន្ទប់រួចក៏ដើរសម្ដៅមករករាងតូច

ជាប្រភេទរឿងខ្នាតខ្លីDonde viven las historias. Descúbrelo ahora