ស្អប់ប្រែស្រឡាញ់💕

365 39 1
                                    

ភាគបញ្ចប់ (VHope Hobi bottom)

/មួយសប្តាហ៍បានកន្លងផុតទៅ/

ការប្រឡងក៏បានបញ្ចប់ទៅដោយរលូនសិស្សគ្រប់គ្នាម្នាក់ៗប្រកបទៅដោយស្នាមញញឹមលើផ្ទៃមុខហាក់ដូចជាបង្ហាញថាក្នុងការប្រឡងបញ្ចប់ការសិក្សារបស់ពួកគេមួយនេះគឺធ្វើបានល្អគ្រប់គ្នានៅពេលនេះគឺចាំតែស្ដាប់លិទ្ធផលនៅពីរអាទិត្យខាងមុខទៀតប៉ុណ្ណោះ។

គ្រប់គ្នានៅក្នុងថ្នាក់ហាក់ដូចជាមានភាពសប្បាយរីករាយគ្រប់គ្នាម្នាក់ៗរត់ប្រឡែងគ្នាពេញនឹងលើកលែងតែនាយកម្លោះតូចរបស់យើងប៉ុណ្ណោះ។

ហូប៊ីអង្គុយនៅក្នុងតុរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់មិនបមាត់មិនករអ្វីទាំងអស់អាចថានេះគឺជាទម្លាប់របស់គេទៅហើយព្រោះមិត្តរួមថ្នាក់របស់គេគ្មានអ្នកណាចង់រាប់រកគេនោះទេ។ ថ្ងៃនេះហូប៊ីហាក់ដូចជាតានតឹងជាងមុនព្រោះគេប្រឡងចប់ហើយក៏ដល់ពេលដែរថេយ៉ុងមកទារសន្យារបស់គេដូចគ្នា ហូប៊ីអង្គុយភ័យនៅក្នុងខ្លួនមិនគួរណាខ្លួនទៅសន្យាបែបនេះនោះទេហ្ហើយពេលនេះពិបាកហើយរត់ទៅណាក៏មិនផុតដែរមានតែព្រមតាមគេគ្រប់យ៉ាងបែបនឹងឯង។

«គ្រប់គ្នា...ចូលតាមកន្លែងអង្គុយឲ្យស្ងៀម»

កំពុងតែអង្គុយសុខៗក៏ឮសម្លេងស្រែកឲ្យអ្នកនៅក្នុងថ្នាក់បញ្ឈប់សកម្មភាពគ្រប់យ៉ាងដាស់អារម្មណ៍ឲ្យហូប៊ីងាកទៅមើលភ្លាមៗ អូរ...អ្វីដែរហូប៊ីខ្លាចបានមកដល់ហើយ ពេលនេះថេយ៉ុងបានមករកគេដល់ថ្នាក់តែម្ដងធ្វើយ៉ាងមិចទៅ។

ពាក្យទាំងអស់រាងតូចបានត្រឹមតែគិតក្នុងចិត្តតែមិននិយាយចេញមកពេលនេះទល់ច្រកហើយអ្នកនៅក្នុងនេះគ្មានអ្នកណាអាចជួយគេបាននោះទេ។

ក្រុមរបស់ថេយ៉ុងដើរសម្ដៅមករករាងតូចទាំងទឹកមុខរៀបស្មើរអ្នកនៅក្នុងថ្នាក់ក៏ចាប់ផ្ដើមខ្សឹបខ្សៀវគ្នាពីរាងតូច។

«ន៎ែ!ឯងមានភ្លេចរឿងដែរឯងបាននិយាយកាលពីអាទិត្យមុខទេ?»ថេយ៉ុងដើរមកសួររាងតូចស្របពេលដាក់បង្កើយ(គូថ)នៅលើតុរបស់រាងតូចដើរនៅក្នុងមាត់កំពុងតែបៀបស្ករគ្រាប់ក្រវាសចុះក្រវាឡើងកែវភ្នែកដល់មុតស្រួចសម្លឹងបាញ់ទៅរកផ្ទៃមុខដល់ម៉ត់រលោងរបស់រាងតូច។

ជាប្រភេទរឿងខ្នាតខ្លីWaar verhalen tot leven komen. Ontdek het nu