ក្លឹបហាត់ប្រាណ🔥

1.1K 41 0
                                        

ក្លឹបហាត់ប្រាណដ៏ល្បីល្បាញមួយកន្លែងដែរឈរនៅចំកណ្ដាលទីក្រុងសេអ៊ូលនៅទីនេះសម្បូរទៅដោយតារាល្បីៗនឹងអ្នកជំនួញមកហាត់ណាស់ព្រោះសេវាកម្មនៅទីនេះគឺល្អខ្លាំងណាស់មិនឲ្យទើសចិត្តនោះទេហើយក្លឹបនេះមានឈ្មោះថា Jeon ក្លឹប

រាងតូចស្ដើងដំណើរញ៉ែងញ៉ងដើរចូលមកយ៉ាងរាយមន្តស្នេហ៍ទៅឲ្យប្រុសស្រីដែរកំពុងតែហាត់ប្រាណឲ្យងាកមកមើលគេព្រោងព្រាត

<<សួរស្ដីបាទ>>រាងក្រាស់រូបសង្ហារសុទ្ធតែសាច់ដុំដើរមករាកទាក់រាងតូចដែលទើបតែដើរចូលមកមិញនេះម្នាក់នេះឈ្មោះ

+Jeon Jungkookដែលជាម្ចាស់ក្លឹបនឹងជាគ្រូបង្ហាត់ផងដែរគេមានអាយុ24ឆ្នាំហើយរូបរាងសង្ហារឥតទាស់មើលពីជ្រុងណាក៏សង្ហារដែរស្រីៗគ្រប់គ្នាមិនថាជាតារាកូនអ្នកជំនួយកូនមហាសេដ្ឋីនោះទេសុទ្ធតែលង់នឹងសម្រស់របស់គេទាំងអស់តែថាពួកនាងអស់នោះបើបានមកទាក់ទងគេហើយគឺដឹងតែចប់របស់នាយកម្លោះម្នាក់នេះហើយគេសុីហើយបោះចោលដូចជាក្រដាសជូតមាត់ចឹង

<<អរបាទសួរស្ដី>>រាងតូចឆ្លើយតបទាំងញញឹមស្រស់

+Jung Hoseokហៅ(Hobi)ជាកូនអ្នកជំនួញប្រចាំប្រទេសខាងគ្រឿងសង្ហាររឹមជំនួញរបស់ប៉ាគេគឺមានភាពល្បីល្បាយទោះបីដំណើរការយូរឆ្នាំណាស់ហើយក៏ដោយក្រុមហ៊ុនថ្មីៗមិនអាចប្រជែងបានទេHobiមានអាយុ20ឆ្នាំគេនៅរៀនមិនទាន់ចប់នៅឡើយទេនិយាយពីរូបសម្បត្តិរបស់គេវិញគឺថាស្អាតខ្លាំងណាស់ច្រមុះស្រួចស្បែងសរម៉ត់រលោងរាងស្រឡូនចង្កេះមួយក្ដាបនិយាយឲ្យអស់ស្រីៗមួយចំនួនសុំចាញ់ហើយ

Jungkook<<ត្រូវការមកហាត់សម្រក់កន្លែងណាដែរបានឬក៏មកហាត់ដើម្បីសុខភាព>>សួរទាំងសម្លឹងរាងតូចមិនដាក់ភ្នែក

Hobi<<គឺខ្ញុំមកហាត់ដើម្បីសុខភាពទេ>>ឆ្លើយទាំងញញឹមទៅវិញ

Jungkook<<អញ្ចឹងគួរតែហាត់រត់នៅលើឧបករណ៍រត់នោះទៅដើម្បីជួរពង្រឹងដល់ជើងឲ្យរឹងមាំនឹងមានសុខភាពល្អ>>

Hobi<<តើខ្ញុំត្រូវហាត់ប៉ុន្មាននាទីដែរទៅ>>សួរស្របពេលដើរទៅជិតឧបករណ៍ហាត់ប្រាណ

ជាប្រភេទរឿងខ្នាតខ្លីWhere stories live. Discover now