រឿង ក្លិនស្នេហ៍ OMEGA 🔥

543 33 2
                                    

ភាគទី០១/០២
NamHopesope hobi bottom

នៅក្នុងក្លឹបកម្សាន្តក្នុងប្រទេសកូរ៉េខាងត្បូងពេលនេះភ្លើងពណ៌ខ្វាត់ខ្វែងសម្លេងតន្រ្តីបន្លឺឡើងខ្លាំងបុកញ័រកន្រ្ទាក់អារម្មណ៍អ្នកដែលមកលេងកម្សាន្តរាំទៅតាមចង្វាក់ភ្លេងគ្រប់គ្នានេះគឺជាកន្លែងបន្ធូអារម្មណ៍របស់មនុស្សដែលមានអារម្មណ៍ថាស្រេសឬអផ្សុកជាដើមភាគច្រើនអ្នកដែលមកគឺជាពួក ហ្អាល់ហ្វាជាន់ខ្ពស់នឹងអូមេហ្គាជាន់ខ្ពស់ចំណែកពួកបេតាគឺមិនសូមកលេងកម្សាន្តនោះទេឬតែមិនសូវមានអូមេហ្គាជាន់ទាបមកលេងទៀតផង។ព្រោះថាពួកអូមេហ្គាជាន់ទាបមានកម្លាំងខ្សោយណាស់ផឹកមិនទាន់អស់មួយកែវត្រឹមត្រូវផងក៏សន្សប់បាត់ទៅហើយ។

«អេស៎!ក្មេងតូចមើលទៅឯខ្សោយណាស់កុំផឹកអីជឿរបង»អ្នកក្រឡុស្រាប្រាប់ទៅក្មេងប្រុសម្នាក់អាយុខ្ទង់២០ឆ្នាំមើលក៏ដឹងថាគេជាអីមេហ្គាជាន់ទាបដែល។

«មិនអីទេបងឲ្យមកថ្ងៃនេះខ្ញុំខូចចិត្តទើបចង់ផឹកស្រាបងឲ្យមកណា»ក្មេងប្រុសម្នាក់នោះនៅតែទួចចង់ផឹកស្រាដដែល។

«យ៉ាងណាក៏បងហាមឯងមិនបានដែលឯងខូចចិត្តរឿងអីមែនទេបានជាមកផឹកបែបនេះហើយឈ្មោះអីស្រួលពេលឯងសន្លប់បងខលហៅអ្នកផ្ទះឲ្យមកយកណា»អ្នកក្រឡុកស្រា កំពុងតែធ្វើការក្រឡុកស្រាឲ្យរាងតូចបណ្ដើរសួរនាំរាងតូចបណ្ដើរ។

«បាទខ្ញុំឈ្មោះហូប៊ីផ្ទះខ្ញុំនៅឯហ្គាំងណាមឯណោះខ្ញុំមកធ្វើការនៅសេអូលនេះទើបជួលផ្ទះនៅជិតក្រុមហ៊ុនខ្ញុំធ្វើការមិនអីទេបងខ្ញុំនៅជិតនេះដែលទេថ្ងៃនេះខ្ញុំចង់ផឹកព្រោះតែសង្សារបស់ខ្ញុំគេសុំបែកខ្ញុំគេថាខ្ញុំជាអូមេហ្គាដែលគ្មានភាពទាក់ទាញ»ហូប៊ីនិយាយបណ្ដើរទឹកមុខរកយំបណ្ដើរ។

«អើ!រឿងស្នេហាម្ដងខុសម្ដងត្រូវចឹងកុំពិបាកចិត្តអីឯងស្រស់ស្អាតមានភាពទាក់ទាញជារបស់ឯងមកពីគេមើលមិនឃើញពីភាពទាក់ទាញកមគិតច្រើនអីណាមិនយូរទេយើងថាឯងនឹងបានចួបមនុស្សល្អមើលឃើញពីសម្រស់ខាងក្នុងរបស់ឯង...នេះស្រា»គាត់និយាយរួចក៏ដាក់ស្រានៅពីមុខរាងតូច។

ជាប្រភេទរឿងខ្នាតខ្លីWhere stories live. Discover now