នៅក្នុងផ្ទះវីឡាដ៏ធំស្គឹមស្គៃមួយកំពុងតែមានជម្លោះតឹងសរសៃរករដាក់គ្នាទៅវិញទៅមកយើងមិនទាន់ដឹងទេថាវាមានរឿងអ្វីនោះទេគ្រប់យ៉ាងនៅក្នុងផ្ទះនេះពិតជាស្រស់ស្អាតខ្លាំងណាស់នៅជុំវិញផ្ទះហំព័ទ្ធទៅដោយដើមឈើមានទាំងសួរច្បរក្រឡេកទៅណាក៏ធម្មតជាតិដែលតែគ្រប់យ៉ាងដែលខ្ញុំបាននិយាយវាគ្រាន់តែជាសំបកក្រៅនៃផ្ទះនេះប៉ុណ្ណោះតែបើយើងមកមើលម្ចាស់ផ្ទះម្នាក់ៗគឺតែងតែពាក់មុខយក្សដាក់គ្នាជានិច្ច
<<ការប្រពន្ធទៅបើឯងមិនការបានអ្នកណាស្នងដំណែងទៅ>>សម្លេងគ្រលងចំណាស់មួយនិយាយដោយកាយវិការទន់ភ្លន់ទៅកាន់អ្នកម្ខាងទៀតដែលមាននាមជាកូនតែមួយគត់របស់ខ្លួនហើយគាត់មានឈ្មោះថា មីន សុីយ៉ុក គាត់មានអាយុហុកជាងហើយតែមើលសម្រស់មិនប្រែទាល់តែសោះហើយគាត់មានកូនប្រុសម្នាក់ដែលមានឈ្មោះថា
+Min Yoongi គេមានមុខមាត់សង្ហារស្រីណាក៏ប្រថ្នាគេដែលគេមានមាឌមាំស្បែកសរស្លេកកម្ពស់ខ្ពស់ស្រឡះចរិកគេគឺមិនចូលចិត្តឲ្យអ្នកណាមកបង្ខំគេឲ្យគេធ្វើរឿងអ្វីដែលគេមិនចង់ធ្វើនោះទេនិយាយរួមគេជាមនុស្សឯករាជដូចអ្នកសរសេរចឹងគេមិនសូវចេះនិយាយស្ដីច្រើនទេនិយាយម្ដងៗគឺយកជាការតែម្ដងមិនសូវចេះញញឹមនិយាយឲ្យអស់គឺមនុស្សមុខងាប់អ្នកគ្រប់គ្នាមិនសូវបានឃើញគេញញឹមទេលើកលែងតែពេលនៅជាមួយម៉ាក់គេតែពីរនាក់ប៉ុណ្ណោះគេមិនសូវចូលចិត្តប៉ារបស់គេប៉ុន្មានទេព្រោះប៉ារបស់គេតែងតែទៅមានស្រីខាងក្រៅចោលម៉ាក់របស់គេនេះហើយទើបធ្វើឲ្យគេស្អប់ប៉ារបស់គេ
Yoongi<<ម៉ាក់កុំបង្ខំខ្ញុំតែដល់ពេលខ្ញុំដឹងយកដោយខ្លួន>>រាងក្រាស់និយាយដោយសម្លេងនឹងទឹកមុខស្មើរថេងទៅទៅកាន់អ្នកជាម្ដាយ
អ្នកស្រីសុីយ៉ុក<<ម៉ាក់មិនបានបង្ខំឯងទេឯងក៏ដឹងដែលថាពេលនេះជំម្ងឺប៉ាឯងដល់ដំណាក់កាលណាហើយម៉ាក់ចង់ឲ្យឯងបំពេញបំណងគាត់មុនពេលគាត់ចាក់ចេញពីពួកយលងប៉ុណ្ណោះ>>គាត់និយាយទៅកាន់កូនប្រុសទាំងរលីងរលោងទឹកភ្នែក
Yoongi<<ខ្ញុំដឹងតែវានៅមិនទាន់ដល់ពេល>>គេនិយាយទាំងរក្សារទឹកមុខដដែលគ្មានរង្គោះរង្គើរចិត្តអីបន្តិចសោះ