រឿង ពិភាក្សាស្នេហ៍ថែបេះដូង💜

368 22 0
                                    

ភាគទី០១(sope hobi bottom)

នៅពេលដែរអ្នកទាំងអស់គ្នាចង់បានស្នេហាពិតតើអ្នកទាំងអស់គ្នាត្រូវរកអ្នកពិភាក្សារឿងស្នេហ៍ដែរឬទេ?តើលើលោកនេះមានអ្នកណាទំនេរមកអង្គុយពិភាក្សារឿងស្នេហានោះ?តើនៅពេលដែរយើងចងបាននរណាម្នាក់មកធ្វជាសង្សារតើងយើងត្រូវរៀបចំផែនការដែរទេ?ចុះបើគ្មានអ្នកជួយយើងត្រូវជួលគេមែនទេ?តើមានអ្នកណាទៅបើក្រុមហ៊ុនជួលមនុស្សពិភាក្សារឿងស្នេហានោះទេ?ស្ដាប់មើលទៅវាមិនសមនោះទេ។

និយាយដល់ចំណុចមួយនេះគ្រប់គ្នាអាចនឹងមិនជឿរនោះទេថាក្រុមហ៊ុនដែរបើកឲ្យជួលទៅពិភាក្សារឿងរើសគូរស្រកររើសមើលថាដៃគូរជីវិតល្អឬមិនល្អនោះវាមាននៅលើពិភពលោកយើងមែនដោយក្រុមហ៊ុននោះមានឈ្មោះថា"Hoseok Discuss love"

ក្រុមហ៊ុនមួយនេះគឺស្ថិតនៅក្នុងទីក្រុងសេអ៊ូលប្រទេកូរ៉េខាងត្បូងវាឈរជើងអស់រយៈពេលជាង១០ឆ្នាំផ្ដើមឡើងពីកន្លែងតូចៗមនុស្សធ្វើការតែពីរបីនាក់ប៉ុណ្ណោះ។នៅក្នុងក្រុមហ៊ុនមួយនេះគឺគ្រប់គ្រងដោយ ជុង ហូស៊ុក ដែរគ្រប់គ្នាហៅគេថាហូប៊ីកំប្រុកកាមទេពម្នាក់នេះណាស្អាតឆ្លាតគួរឲ្យស្រឡាញ់ខ្លាំងណាស់បើនិយាយរឿងការពិភាក្សារឿងស្នេហាវិញណាគឺលេខមួយហើយតែមានរឿងដ៏គួរឲ្យអស់សំណើចមួយហូប៊ីមិនដែលធ្លាប់មានស្នេហាពីមុនមកទេ។រឿងនេះជាអាថ៍កំបាំងគ្មានអ្នកណាដឹងនោះទេក្រៅតែពីមិត្តជិតស្និតរបស់គេម្នាក់ឈ្មោះថា ផាក ជីមីន តែប៉ុណ្ណោះ។

និយាយដល់ជីមីនខ្ញុំណែនាំឲ្យគ្រប់គ្នាស្គាល់គេតែម្ដងម្នាក់នោះជាមិត្តជិត្តស្និតបំផុតរបស់ហូប៊ីឈ្មោះពេញរបស់គេគឺផាក ជីមីន ឈ្មោះនៅក្នុងកន្លែងការងារឈ្មោះថា ជីមីន កូនមាន់កាមទេពគេមានអាយុស្រករទៅនឹងហូប៊ីដែរបើនិយាយពីរូបសម្រស់វិញស្អាតមិនចាញ់គ្នាប៉ុន្មាននោះទេខុសគ្នាត្រង់ចរិកបន្តិចប៉ុណ្ណោះជីមីនសង្សារប្ដូរមុខរាល់ថ្ងៃភាគច្រើនគេមានសង្សារជាប្រុសនោះទេ។ចំណែកជំនាញរឿងការពិភាក្សារឿងស្នេហាវិញជំនាញលេខមួយស្អីក៏អាចធ្វើបានសម្រេចដែរ។

"តុប!តុប!"

សម្លេងស្បែកជើងកែងបន្លឺឡើងខ្ទរពេញក្រុមហ៊ុនភ្លាមនោះក៏បង្ហាញឲ្យឃើញពីស្រ្ដីរាងចំណាស់បន្តិចបូករួមជាមួយនឹងកូនចៅពីរបីនាក់មកឈរនៅកណ្ដាលក្រុមហ៊ុនសម្លឹងមើលចុះឡើងក៏ដើរទៅរកបុគ្គលិកនៅទីនោះ។

ជាប្រភេទរឿងខ្នាតខ្លីحيث تعيش القصص. اكتشف الآن