Gangster's wife 🔥

323 33 2
                                    

(2/3)

ក្រោយពីបញ្ចប់ការយាយទូរស័ព្ទរបស់ខ្លួនហើយថេយ៉ុងក៏ដើរចូលមកខាងក្នុងវិញ។

«លោកម្ចាស់មានការអីត្រូវនិយាយឬក៏ប្រើខ្ញុំទៀតដែលទេ?»ស្របពេលដែលថេយ៉ុងដើរចូលមកហូប៊ីក៏សួរបើនៅបែបនេះច្បាស់ណាស់មួយថ្ងៃនេះគ្មានបានធ្វើអីនោះទេ។

«មាន!មានប្រាកដណាស់»ថេយ៉ុងនិយាយហើយក៏ចាប់ទាញដៃហូប៊ីចេញមកខាងក្រៅធ្វើឲ្យរាងតូចមានអារម្មណ៍ថាភ្ញាក់ផ្អើល។

«លោកម្ចាស់ចង់នាំខ្ញុំទៅណា?»ហូប៊ីសួរនៅពេលដែលថេយ៉ុងកំពុងទែទាញដៃរបស់ខ្លួនដើរចេញមកខាងក្រៅ។

«អ្នកណាបញ្ជារឲ្យឯងនិយាយ?» ថេយ៉ុងមិនបានឆ្លើយសំណួររបស់ហូប៊ីនោះទេតែនាយបែរជាងាកទៅសួររាងតូចបែបទឹកមុខរៀបស្មើរប្រាប់បានថានាយមិនចូលចិត្តមនុស្សរឿងច្រើននោះទេ។

«ខ្ញុំសុំទោសលោកម្ចាស់»ហូប៊ីនិយាយសុំទោសទៅកាន់ថេយ៉ុងទាំងឱនមុខចុះ។

ចំណែកឯថេយ៉ុងក៏មិនបាននិយាយអ្វីនាយក៏ប្រលែងដៃរបស់ហូប៊ីព្រោះថាមកដល់ខាងក្រៅទៅហើយ។

«លោកម្ចាស់ចង់ទៅណាមែនទេ?»អាសុី គឺជាជំនិតរបស់ថេយ៉ុងដោយសារតែឃើញលោកម្ចាស់របស់ខ្លួនដើរចេញមកទើបនាយសួរ។

«ថ្ងៃនេះអាស៊ូវាបរបួលយើងប្រកួតបានហើយយើងគ្មានពេលទេ»ថេយ៉ុងនិយាយហើយបំម្រុងនឹងដើរទៅយកម៉ូតូតែក៏អាក់ដំណើរបន្តិចងាកខ្លួនបែបមកនិយាយជាមួយនឹងហូប៊ី។

«នៅចាំទីនេះហើយបន្តិចទៀតយើងមកវិញ»មុននឹងទៅយកម៉ូតូថេយ៉ុងក៏បានប្រាប់ឲ្យហូប៊ីនៅចាំខ្លួននៅទីនេះ។

«បាទ!»ហូប៊ី គេមិនបាននិយាយអ្វីឬក៏សួរនាំងអ្វីច្រើនទេគេប្រាប់ឲ្យចាំក៏ចាំទៅតែនាយតូចក៏អស់ឆ្ងល់មិនបានទេគេទើបតែមកសោះហេតុអីក៏នាយហ៊ាននាំគេចេញទៅខាងក្រៅបែបនេះ។

ងូង!!!!ក្រឹកៗ!

សម្លេងលាន់នៃច្រវ៉ាក់ម៉ូតូបន្លឺឡើងមកឈប់ចំពីមុខរបស់ហូប៊ីដោយអ្នកបើកគ្មានអ្នកណាក្រៅពីថេយ៉ុងនោះទេនាយពាក់មួកឃ្លុំមពណ៌ខ្មៅវាសុីគ្នាជាមួយនឹងសម្លៀកបំពាក់នឹងម៉ូតូរបស់គេណាស់។

ជាប្រភេទរឿងខ្នាតខ្លីDonde viven las historias. Descúbrelo ahora