NamGi NamJoon bottom
នៅក្នុងប្រទេសកូរ៉េខាងត្បូងមានគ្រួសារមហាសេដ្ឋីមួយគ្រួសារដែលមានភាពល្បីល្បាញខ្លាំងណាស់ទ្រព្យសម្បត្តិចាយមិនចេះខ្វះតែគួរឲ្យសោកស្ដាយដែលកូនរបស់តែមួយរបស់ត្រកូលមហាសេដ្ឋីនេះពិការភពព្រោះតែគ្រោះថ្នាក់ចរាចរណ៍ហើយត្រកូលដែលខ្ញុំកំពុងនិយាយនេះគឺត្រកូលមីនជាត្រកូលអ្នកជំនួយមានមុខមានមាត់លំដាប់ប្រទេស។
បន្ទប់សម្រាក
«យ៉ុនហ្គីកូននេះកូនដេញអ្នកមើលថែទៅម្នាក់ទៀតហើយសម័យនេះពិបាករកអ្នកមើលថែកូនណាស់ណា»អ្នកជាម៉ាក់និយាយទៅកាន់កូនប្រុសដែលកំពុងតែអង្គុយនៅលើរទះរុញទាំងទឹកមុខស្មើរធេងម្នាក់នេះហើយគឺជាកូនប្រុសតែម្នាក់គត់របស់ត្រកូលមីនគឺ មីន យ៉ុនហ្គី អាគេ៣០ឆ្នាំហើយយ៉ុនហ្គីមិនសូវចេះនិយាយស្ដីច្រើននោះទេតាំងតែពីគេធ្លាក់ខ្លួនពិការមក។
«ខ្ញុំមិនចង់បានអ្នកមើលថែបែបនេះទេ»យ៉ុនហ្គី ប្រាប់ទៅកាន់អ្នកជាម៉ាក់ទាំងទឹកមុខស្មើរធេង។
«ឥឡូវម៉ាក់មានក្មួយមកពីអ៉ីលសានម៉ាក់ឲ្យគេមកមើលថែកូនរយៈពេលមួយខែគេឈ្មោះណាមជុនបើកូនមិនពេញចិត្តគេកូនអាចឲ្យគេទៅវិញបាននេះជាអ្នកមើលថែចុងក្រោយហើយដែលម៉ាក់យកមកឲ្យកូនបានហើយរឿងមួយទៀតម៉ាក់សង្ឃឹមថាកូននៅចាំណាមជុនបានទៅចុះ»គាត់និយាយហើយក៏ដើរចេញទៅខាងក្រៅបាត់ទុកឲ្យយ៉ុនហ្គីអង្គុយគិតពីណាមជុន។
«ហ្ហឹក!តាមពិតជាគេទេហេស៎!ចួបគ្នាម្ដងទៀតហើយ»នេះគឺជាស្នាមញញឹមលើកទីមួយហើយដែលគេញញឹមបន្ទាប់ពីលែងញញឹមអស់ប្រាំឆ្នាំមក។
ស្អែកឡើង~
តុតុ! សម្លេងគោះទ្វារបន្លឺឡើងធ្វើឲ្យអ្នកដែលកំពុងតែគេងនៅក្នុងបន្ទប់ភ្ញាក់ឡើងហើយក៏ញញឹមខ្ចាយតែម្ដង។
«មកហើយមែនទេ...បងរង់ចាំអូនយូរហើយ»យ៉ុនហ្គី និយាយម្នាក់ឯងនៅក្នុងបន្ទប់តិចៗហើយក៏ញញឹមឡើងរង់ចាំអ្នកមកមើលថែខ្លួន។
«មានអ្នកណានៅទេ...ខ្ញុំគឺណាមជុនសុំចូលទៅផង»ណាមជុនគោះទ្វារប្រាប់មុននឹងបើកទ្វាចូលទៅក៏ក្រឡេកឃើញរាងក្រាស់កំពុងតែអង្គុយសម្លឹងមើលមកខ្លួនទាំងទឹកមុខស្មើរ។