Gangster's wife 🔥

561 32 0
                                    

VHopeYoon (Hobi bottom)

អ្នកទាំងអស់គ្នាស្គាល់Gangsterទេ? Gangster គឺជាក្រុមក្មេងទំនើរដែលមិនមានសណ្ដាប់ធ្នាប់ពួកគេចូលចិត្តការប្រកួតប្រជែងនឹងបង្កររឿងខ្លាំងជាពិសេសគឺការប៉ះគ្នាជាមួយនឹងក្មេងទំនើតដូចគ្នា។ពួកគេមានការប្រកាន់បក្សពួកបងតូចបងធំណាស់ជាពិសេសនោះគឺការគោរពសញ្ចាក។

តែអ្វីដែលខ្ញុំរៀបរាប់ខាងលើនេះមិនមែនជាពួកគេទេ។ពួកគេគឺជាGangsterដែលមានអំណាចខ្លាំងណាស់ពួកគេមិនមែនជាពួកGangsterធម្មតាៗដែលដើរបោលែគ្មានគោលនៅនោះទេម្នាក់ៗសុទ្ធតែមានក្រុមហ៊ុននឹងអាជីវកម្មរាងៗខ្លួនអ្វីដែលកាន់តែពិសេសនោះគឺពួកគេមិនប្រព្រឹត្តទង្វើរខុសច្បាប់។

នៅក្នុងទីក្រុងសេអ៊ូលមានពួកGangsterពីរក្រុមពួកគេតែងតែប្រកួតយកឈ្នះយកចាញ់គ្នាដណ្ដើមយកទឹកដីមកគ្រប់គ្រងតែឃើញថាគ្មានអ្នកណាឈ្នះអ្នកណាចាញ់ទេគ្រប់ការប្រគួតគឺស្មើរគ្នារហូត។

គីម ថេយ៉ុង នាយគឺជាបងធំម្នាក់នៅក្នុងក្រុមនាយមានរូបរាងមុខមាត់សង្ហារណាស់ថែមទាំងមានអំណាចខ្លាំងថែមទៀត ស្រីៗគ្រប់គ្នាសុទ្ធតែចង់បាននាយធ្វើជាគូរអនាគត់តែនាយមិនដែលសូម្បីតែគិតថាយកពួកនាងធ្វើជាគូរអនាគត់ឡើងគេគ្រាន់តែយកពួកនាងមកធ្វើជារបស់លេងតែប៉ុណ្ណោះដូចជាដាក់ធ្វើជារបស់ភ្នាល់ជាដើម។ពាក់កណ្ដាលនៃទីក្រុមសេអ៊ូលគឺនាយជាអ្នកគ្រប់គ្រងចំណែកឯងមួយផ្នែកទៀតគឺគូរប្រជែងរបស់នាយជាអ្នកគ្រប់គ្រង។

ងាកមកមើលដៃគូរប្រជែងរបស់ថេយ៉ុងវិញម្ដងម្នាក់នេះក៏សង្ហារមិនចាញ់ថេយ៉ុងដែលនាយមានឈ្មោះថាមីន យ៉ូនហ្គីដែលគ្រប់គ្នាចូលចិត្តហៅនាយថាស៊ូហ្គានាយជាមនុស្សម្នាក់អាចនិយាយបានថាចិត្តដាច់មិនសូវចេះលើកលែងទេគុំគឺគុំអាក្រក់បើនិយាយពីរឿងអំណាចវិញដូចតែថេយ៉ុងដែលនឹងចំណែកឯរឿងស្រីសុីហើយក៏ចោលមិនគិតថាយកមួយណាឲ្យពិតប្រាកដនោះទេនាយចូលចិត្តឈ្លោះគ្នាជាមួយនឹងថេយ៉ុងណាស់ព្រោះចង់បានម្នាក់មកគ្រប់គ្រងទីក្រុងទាំងមូល។

ពួកគេទាំងពីរម្នាក់ៗមិនមែនទំនេរដើរទាត់ខ្យល់នោះទេពួកគេសុទ្ធតែមានក្រុមហ៊ុនផ្ទាល់ខ្លួនក្រុមហ៊ុនពួកគេមិនទាន់ទងនឹងគ្នានោះទេហើយក្រុមហ៊ុនីមួយៗសុទ្ធតែរកចំណូលបានម៉ឺនលានក្នុងមួយខែ។ហើយនៅពេលដែលពួកគេប្រគួតគ្នាគឺមានការណាត់គ្នាត្រឹមត្រូវមិនមែនចេះតែចង់ប្រកួតតាមចិត្តនោះទេ។ចំណែកឯការប្រកួតវិញមិនមែនជាការវាយគ្នាអ្វីទេគឺវាគ្រាន់ជាការប្រកួតប្រណាំម៉ូតូប៉ុណ្ណោះ។ពួកគេធ្វើបែបនេះមកច្រើនឆ្នាំហើយតែគ្មានអ្នកណាឈ្នះអ្នកណាចាញ់នោះទេបែបនេះហើយទើបការកាន់កាប់ទីតាំងនៅតែដដែលគ្មានការប្រែប្រួលឬផ្លាស់ប្ដូរអ្វីទេ។

ជាប្រភេទរឿងខ្នាតខ្លីWhere stories live. Discover now