នៅក្នុងវីឡាដ៏ធំស្គឹមស្កៃកំពុងតែមានប្ដីប្រពន្ធមួយគូរដែលទើបតែរៀបការថ្មីថ្មោងកំពុងតែឈ្លោះគ្នាពីរឿងអីក៏មិនដឹងដែលរឿងប្ដីប្រពន្ធគេ
<<លោកឯងគេងលើឥដ្ឋខ្ញុំគេងនៅលើពូក>>រាងតូចច្រលឹងមុខcuteថ្ពាល់ប៉ោះៗគួរឲ្យស្រឡាញ់ច្រមុះស្រួចសម្លេងស្រួយស្បែកសរម៉ត់ដូចព្រិសដៃជើងតូចៗចង្កេះមួយក្ដាប់កំពុងតែឈរនិយាយជាមួយមនុស្សមាឌមាំដែលឈរនៅមុខខ្លួនដែលមាននាមជាប្ដី
Jeon Jungkookអាយុ18ឆ្នាំជាកូនម្ចាស់មុខជំនួយធំប្រចាំប្រទេសដែលត្រូវជាប្រពន្ធរបស់Kim Taehyungដែលជាមហាសេដ្ឋីវ័យក្មេងទ្រព្យចាយ10ជាតិទៀតក៏មិនអស់ដែលTaehyungគេមានអាយុ25ឆ្នាំគេមានមាឌមាំកម្ពស់មិនបាច់និយាយរូបរាងសង្ហារណាស់ស្រីៗគ្រប់គ្នាបានឃើញគេហើយគឺលង់តែម្ដងម្នាក់ៗសុទ្ធតែចង់ប្រគល់ខ្លួនឲ្យគេទៅហើយបើសិនជាTaehyungត្រូវការតែពេលនេះរាងក្រាស់បានលះបង់ភាពនៅលាវរបស់ខ្លួនមករៀបការជាមួយក្មេងប្រុសទើបតែគ្រប់អាយុម្នាក់ដោយសារតែបំពេញសន្យារបស់ប៉ាគេដែលបានស្លាប់ទៅនោះ
Taehyung<<ឯងនឹងហើយគេងនៅលើឥដ្ឋទៅយើងជាម្ចាស់បន្ទប់នេះឯងត្រូវតែធ្វើតាមយើង>>រាងក្រាស់និយាយតឹងសរសៃករដាក់រាងតូច
Jungkook<<លោកឯងនឹងហើយដេកក្រោមទៅ>>រាងតូចមិនណយទេស្រែកឲ្យវិញរួចហងទៅឈរជិតរាងក្រាស់តែកម្ពស់គឺទាបជាងរាងក្រាស់ឆ្ងាយណាស់
Taehyung<<ហឹក...បើចឹងមកដេកទាំងពីនាក់មកចឹង>>និយាយរួចរាងក្រាស់ក៏ចាប់ទាញរាងតូចហើយក៏ផ្ដួលខ្លួនទៅលើពូកទាំងពីរនាក់
Jungkook<<អាយ៎!!!លោកធ្វើឆ្កួតអីនឹងលែងទៅ....>>រាងតូចស្រែកឡើងភ្លាត់សម្លេងហើយប្រឹងរើខ្លួនចេញពីការឱបរិតរបស់រាងក្រាស់
Taehyung<<ក្រែងចង់គេងលើពូកណាស់មែនទេឥឡូវមកគេងពីរនាក់>>រាងក្រាស់ក្រលះខ្លួនឲ្តរាងតូចមកគេងនៅក្រោមទ្រូងរបស់ខ្លួនវិញហើយចាប់ដៃរាងតូចទាំងពីព័ទ្ធឡើងទៅលើផុតក្បាល
Jungkook<<ហឹក...លែងទៅ...លោកចង់ធ្វើឆ្កួតអីនឹង>>រាងតូចនិយាយទាំងងាកមុខចេញព្រោះរាងក្រាស់លោមុខរបស់គេមកជិតមុខរបស់ខ្លួន
![](https://img.wattpad.com/cover/262050359-288-k602815.jpg)