បណ្ដាក់ទុនស្នេហ៍🌸

546 30 1
                                        

ក្រុមហ៊ុនត្រកូលជុង
នៅក្នុងក្រុមហ៊ុនមានភាពវ៉ឹងវរព្រោះតែបញ្ហាភាគហ៊ុនធ្លាក់ចុះយ៉ាងគំហុក។ទាំងមិនដឹងមូលហេតុទម្រាំតែដឹងក្រុមហ៊ុនក៏រៀបនិងដួលរលំទៅហើយ។

តុកតុក!
សម្លេងគោះទ្វារបន្លឺឡើងរហូតធ្វើឲ្យអ្នកនៅខាងក្នុងប្រញាប់ងាកមកចាប់អារម្មណ៍ភ្លាមៗ។

«អ្នកណាគេ?»សម្លេងតូចបែបតានតឹងសួរទាំងអារម្មណ៍មិននៅក្នុងខ្លួន។

«គឺខ្ញុំលោកអគ្គនាយ!»លេខា

«ឆាប់ចូលមក»ក្រោយពីទទួលបានការអនុញ្ញាតហើយអ្នកនាងលេខាក៏ចូលទៅ។

«លោកអគ្គនាយកគឺថា...គឺថា...ក្រុមហ៊ុនយើងដួលរលំហើយ»អ្នកនាងលេខាប្រាប់ទាំងឱនមុខចុះ។

«ក្រុមហ៊ុនដួលរលំ!ខ្ញុំដឹងហើយយ៉ាងម៉េចហើយបើកប្រាក់ឲ្យបុគ្គលិកអស់ហើយឬនៅពួកគេចេញទៅអស់ហើយមែនទេ?»អ្នកជាអគ្គនាយកបានត្រឹមតែសួរនាំព្រោះគ្មានដំណោះស្រាយនោះទេ។

«អ្នកខ្លះក៏ចេញទៅអ្នកខ្លះក៏នៅពួកគេប្រាប់ថានឹងនៅជាមួយលោកអគ្គនាយកជួយស្ដាក្រុមហ៊ុនឡើងមកវិញឲ្យបាន»អ្នកនាងលេខារៀបរាប់តាមបុគ្គលិកនៅផ្នែកផ្សេងៗប្រាប់មកកាន់ខ្លួន។

«ទោះយ៉ាងណាក៏បើកប្រាក់ខែឲ្យពួកគេបីខែចុងក្រោយហើយឲ្យពួកគេទៅលំហែទៅចុះ»លោកអគ្គនាយកជុង ហូស៊ុក ប្រាប់ទាំងទឹកមុខស្មើរៗ។

«ចា៎សលោកអគ្គនាយកចាំខ្ញុំទៅរៀបចំបញ្ជីភ្លាម»អ្នកនាងលេខារៀបចេញបានមួយជំហ៊ានស្រាប់តែសម្លេងទូរស័ព្ទរបស់នាងបន្លឺឡើង។

ទ្រឺង!!!!!

«អាឡូរ!ជម្រាបសួរ!ខ្ញុំលេខាហ៉ីពីក្រុមហ៊ុនជុងនិយាយ»អ្នកនាងលេខាហ៉ីណែនាំខ្លួនឯងទៅឲ្យអ្នកដែលខលមកបានស្គាល់។

(ខ្ញុំចង់បណ្ដាក់ទុនលើកក្រុមហ៊ុនរបស់ពួកអ្នកនាង)មនុស្សអាថ៍កំបាំងណាអញ្ចេះមកចង់បណ្ដាក់ទុនលើក្រុមហ៊ុនដែលដួលរំលំបែបនេះ។

«ចា៎ស!អើសុំទោសលោកជួយនិយាយឲ្យច្បាស់បន្ដិចបានទេ!»លេខាហ៉ីសួរបញ្ជាក់ម្ដងទៀតព្រោះខ្លាចថានាងស្ដាប់ច្រឡំ។

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: May 29, 2024 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

ជាប្រភេទរឿងខ្នាតខ្លីTempat cerita menjadi hidup. Temukan sekarang