ភាគទី០១/០២
Kookhoop (Hobi bottom)នាពេលសម័យបច្ចុប្បន្នយើងនេះមនុស្សភាគច្រើនតែងតែរកដៃគូរឬក៏គូរស្នេហ៍តាមappផ្សេងៗដែលគេបានបង្កើតឡើងមកមានគ្រប់ទម្រង់។
មនុស្សប្រុសស្រីជាច្រើនបាននាំងគា្នប្រើប្រាស់appទាំងនោះប្រើដើម្បីរើសដៃគូរអ្នកខ្លះក៏រើសបានត្រូវចិត្តរហូតឈានដល់ការរៀបអាពាហ៍ពិពាហ៍ក៏មានដែរចំណែកឯអ្នកខ្លះទៀតក៏បានត្រឹមតែចួបគ្នាដើម្បីសប្បាយមួយៗហើយក៏បែកគ្នាទៅវិញ។
ហើយនៅក្នុងចំណោមមនុស្សទាំងអស់នោះក៏មានកូនប្រុសរបស់មហាសេដ្ឋីនៃប្រទេសកូរ៉េខាងត្បូងគេគឺ ចន ជុងហ្គុក ជាទាយាទតែម្នាក់គត់របស់ត្រកូលចន នាយសង្សារខ្លាំងណាស់មាឌមាំសាច់ដុំកង់ៗមានកម្ពស់ខ្ពស់ស្រឡះមើលពីជ្រុងណាក៏សង្ហារថ
ដែរ។តែអ្នកទាំងអស់គ្នាឆ្ងល់ទេថាមិចក៏នាយកម្លោះរូបសង្ហារទាំងមានទាំងឆ្លាតម្នាក់នេះប្រើappរើសគូរទាំងដែលគេមានទាំងព្រមបែបនេះ។ចម្លើយនោះគឺគេគ្រាន់តែចង់បានមនុស្សម្នាក់ដែលអាចទុកចិត្តបានដើម្បីឲ្យគេជួលធ្វើជាសង្សារបណ្ដោះអាសន្នតែប៉ុណ្ណោះគ្មានអ្វីលើសពីនេះនោះទេតាមពិតគេក៏អាចរកមនុស្សស្រីម្នាក់ដោយផ្ទាល់ក៏បានតែគ្រប់គ្នាចូលមករកគេដើម្បីតែផលប្រយោជន៍តែប៉ុណ្ណោះ។
«យ៉ាងមិចហើយរឿងដែលយើងឲ្យឯងធ្វើ»ជុងហ្គុក សួរទៅកាន់ជំនួយការរបស់គេទាំងភ្នែកកំពុងតែសម្លឹងទៅម់លកំព្យូទ័រមិនដាក់ភ្នែក។
«បាទគឺយប់នេះហើយទានខ្ញុំបានទាក់ទងទៅគេរួចហើយធានាបានណាលោកប្រធានជាស្រីស្អាតខ្លាំងណាស់»អាយូ និយាយរៀបរាប់ប្រាប់ពីមនុស្សស្រីដែលត្រូវណាត់ចួបនៅយប់នេះទៅឲ្យចៅហ្វាយរបស់ខ្លួនស្ដាប់។
ជុងហ្គុកគេធ្វើបែបនេះក៏ព្រោះតែលោកតារបស់គេបង្ខំឲ្យគេយកប្រពន្ធបើមិនចឹងទេទ្រព្យសម្បត្តិទាំងប៉ុន្មានគាត់នៅយកទៅបរិច្ចាទាំងអស់ដោយមិនឲ្យជុងហ្គុកសូម្បីតែមួយកាក់មួយសេន។
«ឯងតែបែបនេះរហូតតែយកមួយៗមុខមិនបាច់មើលទេបើចរិកវិញចប់និយាយលែងចេញតែម្ដង»ជុងហ្គុក ងើបមុខទៅសម្លក់កអ្នកជាកូនទៅឡើងភ្នែកសឹងតែជ្រុះទៅហើយ។