ភាគ7
បន្ទាប់ពីធ្វើការដល់យប់ជ្រៅពួកគេទាំងពីរក៏បានចេញមកដល់ផ្ទះរបស់រាងក្រាស់ហើយរាងតូចនឹងរាងក្រាស់មកញ៉ាំបាយនៅផ្ទះដោយសារតែHobiគាត់មិនចង់ញ៉ាំនៅខាងក្រៅមិនចង់ឲ្យស្រីស្នេហ៍របស់NamJoonមករករឿងនោះទេមិនមែនរាងតូចខ្លាចនោះទេតែមកពីរាងតូចធុញទៅវិញទេ
<<អញ្ជើញចូលបាទ>>NamJoon ដើរមកទាញកៅអីឲ្យរាងតូចអង្គុយ
<<អរគុណ>>Hobi ឆ្លើយទាំងញញឹមទៅកាន់រាងក្រាស់
<<ញ៉ាំឲ្យច្រើនណាឲ្យមានកម្លាំងច្រើន>>NamJoon ឱនទៅខ្សឹមដាក់ត្រចៀករាងតូច
<<កុំបារម្ភអី..>>Hobi ឆ្លើយទៅវិញទាំងញាក់ចិញ្ចើមមួយចំហៀងឌឺទៅរាងក្រាស់
<<ល្អណាស់ចាំសម្ដីខ្លួនឯងផងកុំឲ្យសន្លប់កណ្ដាលទីទៅបានហើយ>>NamJoon និយាយហើយក៏ដើរទៅទាញកៅអីដែលនៅជិតរាងតូចនោះពួកគេក៏ចាប់ផ្ដើមញ៉ាំបាយបន្តរ
មួយសន្ទុះក្រោយមកពួកគេទាំងពីក៏បានញ៉ាំអាហាររួចរាល់សម្លៀកបំពាក់របស់រាងតូចត្រូវបានយកមករៀបចំរួចរាល់រយៈពេលមួយថ្ងៃមុននឹងរាងតូចមកនៅទីនេះសម្លៀកបំពាក់គឺយកទៅទុកនៅក្នុងបន្ទប់របស់រាងក្រាស់ទាំងអស់(បើមកធ្វើប៉ាពន្ធគេដដែលយកទៅទុកនុងម៉ងទៅកុំឲ្យពិបាករើ)
<<ឯងងូតទឹកមិនឬក៏យើងងូតទឹកមុន>>NamJoon សួរស្របពេលគេរៀបយកកន្សែងដើរចូលបន្ទប់ទឹក
<<លោកងូទឹកមុនទៅខ្ញុំរៀបចំកន្លែងគេង>>Hobi យកកម្រលទៅក្រាលលើសាឡុងក្នុងបន្ទប់រួមទាំងមានខ្នើយមួយចប់
<<ហេតុអីត្រូវរៀបចំកន្លែងគេផ្សេង>>NamJoon សួរទាំងលើកចិញ្ចើមឆ្ងល់
<<ខ្ញុំមិនចេះគេងពីរនាក់ទេ>>Hobi និយាយបែបហីៗដោយមិនមើលមុខរបស់រាងក្រាស់នោះទេថារាងក្រាស់ឈួលប៉ុណ្ណា
<<ស្អីគេ!!!ចុះត្រង់អាបីក្បាលនោះចេះគេងបានមិចគ្រាន់តែគេងជាមួយយើងមិនបាន>>NamJoon និយាយទាំងតឹងសរសៃករ
<<មកពីពួកគាត់ជាប្ដីខ្ញុំ>>Hobi មួយប្រយោគយ៉ាងខ្លីពីរាងតូច
<<បើចឹងពួកយើងមកធ្វើជាប្ដីប្រពន្ធគ្នាដែលទៅ>>NamJoon ដើរចូលទៅជិតរាងតីចដោយបង្ហាញទឹកមុខខិល