ភាគបញ្ចប់
«អ្នកណាឲ្យឯងមករត់លេងបែបនេះឬមួយឯងជាកូនអ្នកបម្រើនៅទីនេះ...អាកូនអ្នកបម្រើ»នាងចាប់ដៃរបស់Hobiខ្លាំងៗនឹងអង្រួនខ្លួនHobiសឹងតែចង់ដាច់ខ្លួនទៅហើយ។
«Hobiមិនមែនកូនអ្នកបម្រើទេ...Hobiគឺកូន...»Hobiប្រុងនឹងនិយាយតតែត្រូវបានសម្លេងក្រលងធំមួយនិយាយកាត់គេ។
«មានរឿងអី?»ដោយសារតែឬសម្លេងខ្លាំងៗដ៏ការិយាល័យរបស់ទើបចុះមកមើលបានដឹងថាមានរឿង នាយដើរចូលមកសួរដោយទឹកមុខរាបស្មើរគោលដៅរបស់នាយតម្រង់មករកHobiតែក៏ត្រូវកញ្ញាមាត់ក្រហមមកកាត់មុខភ្លាមៗ
«Jungkook អា៎!!បងមើលអាកូនអ្នកបម្រើនេះចុះវារត់មកបុកអូនស្ទើរតែដួលទៅហើយ..ហ្ហឹក...បងមើលចុះជាំអូនអស់ហើយ»នាងម្នាក់នេះនិយាយឡើងរំអួយដាក់Jungkookធ្វើជាឈឺនេះឈឺនោះបង្ហាញនេះបង្ហាញនោះឲ្យនាយមើលតែនាយមិនខ្ចីចាប់អារម្មណ៍។
អ៎មែនហើយខ្ញុំភ្លាចណែនាំកញ្ញាបរបូមាត់ក្រហមម្នាក់នេះឲ្យស្គាល់នាងមានឈ្មោះថាកញ្ញាYumiនាងជាសង្សារចាស់របស់JungkookនាងជានារីដែលJungkookស្រឡាញ់ណាក៏ជាមនុស្សដែលJungkookស្អប់ណាស់ដូចគ្នា។ហើយមូលហេតុដែលពួកគេទាំងពីរបែកគ្នានោះគឺមកពីគេJungkookតាមទាន់នាងនៅជាមួយនឹងប្រុសផ្សេងនៅលើគ្រែតែម្ដងគេមិនសម្លាប់នាងចោលវាសំណាងនាងណាស់ទៅហើយនេះនាងហ៊ានមកបង្ហាញខ្លួនឲ្យគេឃើញទៀតហេស៎។
«លែងដៃយើងទៅ...»Jungkookនិយាយដោយសម្លេងរៀបស្មើរទឹកមុខចាប់ផ្ដើរលេចឲ្យឃើញពីភាពកំណាចរបស់គេចេញមក។
«បងកើតអីនឹងអូនខំមកពីឆ្ងាយមករកបងណា»Yumiនិយាយឡើងបែបមិនសុខចិត្ត។
«Candy...មករកប៉ាមកហើយប្រាប់ប៉ាថានាងធ្វើអីដាក់កូនខ្លះ»Jungkookក្រលាស់ដៃចេញពីYumiហើយដើរសម្ដៅមករកHobiដែរឈរឱនមុខចុះយំខ្សឹបខ្សួលម្នាក់ឯង។
«នេះ...ក្មេងនេះជាកូនរបស់បងហេស៎?»នាងសួរដោយសម្លេងរអាក់រអួលមិននឹកគិតទេថាក្មេងនេះជាកូនរបស់Jungkookចុះគេរៀបការតាំងពីពេលណាឯណាមិនឃើញយកប្រពន្ធមកជាមួយបែគ្នាតែប៉ុន្មានឆ្នាំមានកូនធំដល់ថ្នាក់នេះឬមិនគួរឲ្យជឿរទេ។
![](https://img.wattpad.com/cover/262050359-288-k602815.jpg)