បង្រ្កាបស្នេហ៍ក្មេងរពឹស💥

511 30 1
                                    

Sope
Hobi bottom

នៅក្នុងភូមិគ្រឹះដ៏ធំស្គឹមស្កៃមួយកំពុងតែមានភាពជ្រួលច្របល់ដោយសារតែបាត់កូនរបស់ម្ចាស់ភូមិគ្រឹះកូនម្ចាស់ផ្ទះដែលខ្ញុំនិយាយនេះគឺគេមានអាយុ18ឆ្នាំហើយតែចរិកគេដូចជាកូនក្មេងចឹងរពឹសចាប់មិនឈ្នះទេកូនម្ចាស់ភូមិគ្រឹះម្នាក់នេះគឺគ្រាន់តែជាកូនដែលគេរើសមកចិញ្ចឹមតែប៉ុណ្ណោះប៉ុន្ដែម្ចាស់ភូមិគ្រឹះស្រឡាញ់កូនចិញ្ចឹមម្នាក់នេះស្មើរនឹងជីវិតទៅហើយអ្នកណាធ្វើឲ្យទើសចិត្តបន្តិចក៏មិនបានដែលរហូតធ្វើឲ្យក្មេងម្នាក់នេះក្លាយជាក្មេងទំរើសអស់

<<អ្នកប្រុសតូចឆាប់ចេញមកណាពេលនេះលោកប៉ាជិតមកដល់ហើយ>>អ្នកបម្រើស្រីម្នាក់ដើរមកស្រែកហៅរាងតូចនៅសួរច្បារខាងក្រោយផ្ទះព្រោះថារកក្នុងផ្ទះមិនឃើញ

<<លោកប៉ា...ជិតមកហើយ...>>នាយតូចនិយាយខ្សឹមៗម្នាក់ឯងក្នុងគុម្ពផ្កាម៉ាល្មមឮតែម្នាក់ឯងទេ

<<អ្នកប្រុសតូចឆាប់ចេញមកណាឆាប់ទៅងូតទឹកឲ្យស្អាតចាំទទួលលោកប៉ាណា>>ស្រ្ដីបម្រើម្នាក់នោះនៅតែស្រែកហៅនឹងដើរកនៅតាមគុម្ពផ្កាតែនៅតែមិនឃើញកម្លោះតូចម្នាក់នេះពិតជាប៉ិនលាក់បំពូនពិតមែន

"ប៉ឺតៗៗ!!!!"

សម្លេងសុីប្លេឡានបានបន្លឺឡើងនៅមុខភូមិគ្រឹះធ្វើឲ្យអ្នកដែលពួននៅក្នុងគុម្ពផ្កាដឹងថាជាអ្នកណាតែនៅតែមិនព្រមចេញមកនោះទេដោយគេចង់នឹងថាប៉ាគេស្រឡាញ់គេប៉ុណ្ណាព្រោះថាថ្ងៃមុនប៉ារបស់គេមិនមកគេឱបគេដូចរាល់ដងដោយសារតែជាប់គេងជាមួយស្រីគេដឹងច្បាស់ពេញទ្រូងតែបែបជានៅស្ងៀមធ្វើជាមិនដឹងមិនឮអ្វីទាំងអស់

<<អូរ!!...ព្រះអើយ...នេះលោកប្រុសធំមកហើយតែអ្នកប្រុសតូចនៅតែមិនព្រមចេញមកទៀតចប់ហើយប្រាកដជាមានរឿងធំហើយ>>តាមពិតស្រ្តីបម្រើម្នាក់នេះដឹងថារាងតូចនៅពួននៅជិតៗនេះតែនិយាយយ៉ាងណាក៏គេមិនព្រមចេញដែលស្រ្តីបម្រើមានតែបណ្ដោយតាមដំណើរឲ្យលោកប្រុសធំជាអ្នកមកហៅខ្លួនឯងហើយទើបបាន

នាងនិយាយរួចក៏ប្រញាប់រត់ទៅចាំទទួលអ្នកមាននាមជាចៅហ្វាយដូចសព្វមួយដងតាមទម្លាប់ដែលធ្លាប់ធ្វើ

ជាប្រភេទរឿងខ្នាតខ្លីTahanan ng mga kuwento. Tumuklas ngayon