NamHope Hobi bottom
ផ្ទះវីឡាដ៏ធំស្គឹមស្កៃដែលឈរនៅកណ្ដាលទីក្រុងអ៊ូលនេះគឺជាផ្ទះរបស់មហាសេដ្ឋីវ័យក្មេងជាងគេនៅក្នុងទីក្រុងសេអ៊ូលឈ្មោះថា គីម ណាមជូន អាយុ២៨ឆ្នាំជាអ្នកជំនួញវ័យក្មេងជាងគេងហើយក៏មានទ្រព្យសម្បិត្តច្រើនជាងគេនៅក្នុងប្រទេសកូរ៉េផងគេមានរូបរាងសង្ហាខ្លាំងណាស់ស្រីៗណាក៏ប្រាថ្នាគេដែលតែគួរឲ្យសោកស្ដាយបន្តិចគេបានរៀបការប្រពន្ធកាលពីបួនខែមុននេះហើយ។ចំណែកប្រពន្ធគេនោះគេមិនសូវស្រឡាញ់ទេតែក៏ព្រោះតែផលប្រយោជន៍ប៉ុណ្ណោះ។
ប្រពន្ធគេមានអាយុបងគេដល់ទៅ៤ឆ្នាំហើយថែមទាំងមានកូនប្រុសម្នាក់អាយុ១៨ឆ្នាំទៀតផងនិយាយរួមនាងគឺជាស្រ្តីមេម៉ាយចំណែកឯងទ្រព្យសម្បត្តិគឺថាមិនចាញ់គ្នាហើយកូនរបស់គេមានឈ្មោះថា ជុង ហូស៊ុក តែគ្រប់គ្នាចូលចិត្តហៅគេថាហូប៊ីម្នាក់នេះណាឆ្នាស់ក៏ឆ្នាស់ញិញក៏ញិញដែលតែបែបជាត្រូវមកចាញ់ក្រោមដៃអ្នកដែលមាននាមថាជាប៉ាចុងរបស់គេទៅវិញ។និយាយតាមត្រង់ណាហូប៊ីគេគឺស្អប់ប៉ាចុងរបស់គេខ្លាំងណាស់មិនដឹងថាយកអ្វីមកប្រៀបផ្ទឹមការស្អប់របស់គេចំពោះប៉ាចុងរបស់គេនោះទេ។
«ហូប៊ីកូនមិនទៅរៀនទេហេស៎?»អ្នកស្រីជុងបានប្ដូរនាមត្រកូលពី"ជុង"មកជា"គីម"វិញ។
«នេះម៉ាក់ចាប់អារម្មណ៍នឹងកូនដែលហេស៎?ស្មានតែគិតពីប្ដីថ្មីរបស់ម៉ាក់លែងខ្វល់ពីកូនហើយ»ហូប៊ី សួរទាំងមិនមើលមុខអ្នកជាម៉ាក់គេមិនយល់ពិតមែនថាហេតុអ្វីបានម៉ាក់របស់គេមករៀបការជាមនុស្សដែលមានអាយុប្អូនខ្លួនដល់ទៅ៤ឆ្នាំយ៉ាងនេះទៅវិញកាន់តែមិនយល់ប៉ារបស់គេស្លាប់មិនទាន់បានប៉ុន្មានផងគាត់បែបជាមករៀបការប្ដីថ្មីធ្វើប្រងើយទៅវិញ។
«នេះអ្នកណាបង្រៀនឯងឲ្យនិយាយជាមួយម៉ាក់បែបនេះហា៎?»កូនណាទោះម្ដាយទៅជាយ៉ាងណាក៏នៅបារម្ភនឹងសួរនាំពីកូនដែលព្រោះតែក្ដីស្រឡាញ់។
«ម៉ាក់នឹងហើយជាអ្នកបង្រៀនកូននោះ»ហូប៊ី ពេលនេះគេចង់រលីងរលោងទឹកភ្នែកមកហើយក្នុងចិត្តរបស់គេគិតថាម៉ាក់គេលែងស្រឡាញ់គេទៀតហើយក្នុងចិត្តរបស់គេគិតថាម៉ាក់គេជាមនុស្សមិនចេះស្កប់ស្កល់ជាមួយនឹងផ្លូវតណ្ហា។