រឿង🔞ប្អូនចិញ្ចឹម🔞

1.7K 64 0
                                    

"គ្រាំង.....⚡⚡"

សំឡេងផ្គរបន្លឺឡើងខ្លាំងៗភ្លេកបន្ទោលបាញ់បន្លឺជាសរសៃរលើផ្ទៃមេឃខ្មៅងងឹតមិនប៉ុន្មាននាទីភ្លៀងក៏ចាប់ផ្ដើមបង្អល់មកមួយរំពេចមនុស្សម្នានៅក្នុងទីក្រុង(សេអ៊ូល)កំពុងចន្លាចល ខ្លះទទូលឆាត្រ័ ខ្លះពាក់អាវភ្លៀងស្ទើតែមិនទាន់

ក្រឡេកមកមើលក្មេងប្រុសវ័យ18ឆ្នាំម្នាក់ដែលទើបនឹងចេញមកពីធ្វើការខ្លួនទទឹកជោកដើរចេញពីក្លឹបកម្សាន្តមួយកន្លែងនៅក្នុងទីក្រុងសេអ៊ូល

<<ចង្រៃមែនមកភ្លៀងអីនៅពេលនេះ>>កម្លោះតូចដើរបណ្ដើររអូបណ្ដើរតែក៏ត្រូវឈប់ងក់ ពេលប្រទះនឹងក្មេងប្រុសម្នាក់ទៀតតាមមើលទៅអាយុទើបតែ13 14ឆ្នាំទេ

<<អូនតូចមិចក៏មកឈរហាលភ្លៀងបែបនេះ>>រាងតូចក៏ដើរទៅជិតចាប់ស្មារក្មេងនោះតិចៗហើយសួរដោយសំឡេងទន់ ហើយដឹងដៃគេមកជ្រោកនៅភ្លៀងនៅជិតនោះដោយសារតែទីនោះមានចំណតឡានក្រុង

<<អូនតូចឯងប្រាប់បងមកមើលផ្ទះឯងនៅឯណា?>>សួរទាំងញញឹមទៅកាន់ក្មេងប្រុសនោះតែក្មេងប្រុសនោះមិនមាត់មិននិយាយអ្វីទាំងអស់គេគិតតែពីធ្វើមុខមាំ

<<ប្រហែលជាឯងមិនទាន់ស្គាល់បងហើយទើបមិនប្រាប់បែបនេះឥឡូវចេះចុះណាបងដែលនាំខ្លួនឯងសិនហើយចាំឯងណែនាំខ្លួនប្រាប់បងវិញណា>>ស្នាមញញឹមនៅលើផ្ទៃមុខនៅតែមិនបាត់ទោះដឹងថាក្មេងនៅចំពោះមុខគ្មានសុជីវធម៌ដាក់ខ្លួនក៏ដោយ គេទាយដឹងថាក្មេងនេះមិនមែនជាកូនអ្នកធម្មតាទូទៅនោះទេ

<<បងឈ្មោះថាJung HobiឯងអាចហៅបងថាHobiក៏បានណា >>អ្នកមាននាមជាបងណែនាំខ្លួនដោយរក្សាទឹកមុខដដែល

ក្មេងតូចមិនបាននិយាយអីក្រៅពីពាក្យ<<កុំមកខ្វល់ជាមួយខ្ញុំ>>ក្មេងតូចនិយាយទៅកាន់អ្នកចំពោះមុខដោយសំឡេងមិនគោរពអីបន្តិចសោះ

Hobi<<ឥឡូវចេះ ឯងមិនបាច់ប្រាប់បងក៏បានណាតែបើឲ្យបងទុកឯងចោលបែបនេះគឺមិនបានទេ ទៅផ្ទះបងសិនទៅចាំព្រឹកឡើងចាំបងជូនឯងទៅរកផ្ទះរបស់ឯងណា>>ដោយហេតុជាមនុស្សល្អយកអាសារមិនចោលគេក្នុងគ្រានអាសន្នHobiក៏នាំក្មេងប្រុសមិនស្គាល់ឈ្មោះនោះទៅផ្ទះ

ជាប្រភេទរឿងខ្នាតខ្លីWhere stories live. Discover now