"ក្រឺង...ក្រឺង.."
សំឡេងកន្តឹងនៅក្នុងមហាវិទ្យាល័យដ៏ធំជាងគេនៅក្នងទីក្រុងសេអ៊ូលបន្លឺនឡើងយ៉ាងកង់រំពងបញ្ជាក់ថាដល់ម៉ោងដែលចេញទៅផ្ទះហើយ នៅក្នុងមហាវិទ្យាល័យនេះសម្បូរទៅដោយពួកត្រកូលអភិជនណាស់
<<Hyung.....>>ក្មេងប្រុសរាងតូចស្ដើររត់ចេញពីក្នុងថ្នាក់រត់សម្ដៅមករករាងក្រាស់ម្នាក់ទៀត រាងក្រាស់គ្រាន់តែឃើញក្មេងម្នាក់នេះភ្លាមគេធ្វើមុខធុញបាត់ទៅហើយព្រោះក្មេងម្នាក់នេះតាមរំខាន់គេណាស់
គេគឺKim NamJoonជាក្មេងរួសរាយមាឌតូចថ្ពាល់ខួចស្អាតណាស់គេមានរូបរាងដូចជាមនុស្សស្រីចឹងបើមិនប្រាប់ថាជាប្រុសទេគេប្រាកដជាយល់ច្រឡំហើយ ទាំងស្រីទាំងប្រុសឃើញគេហើយគឺដឹងតែចង់បានតែម្ដង តែគេមានអ្នកដែលគេស្រឡាញ់រួចហើយនោះគឺសិស្សច្បងរបស់គេដែលរៀនផ្នែកជាមួយគេនឹងឯង
Joonie<< Suga Hyung....ចាំខ្ញុំផង>>ប្រឹងរត់មកឲ្យទាន់រាងក្រាស់ដែលដើរយ៉ាងលឿនព្រោះមិនចង់នៅជួបរាងតូច ដោយសារតែរាងតូចចូលចិត្តតាមគេមិនឈប់
Min Yoongiជាកម្លោះរូបសង្ហារជានិស្សិតគេមិនសូវចូលចិត្តភាពរញេរញៃទេគេចូលចិត្តភាពស្ងប់ស្ងាត់គេមិនសូវចេះនិយាយស្ដីអីទេគេជាកូនអ្នកមានអំណាចនៅក្នុងសាលានេះស្រីៗណាក៏ប្រាថ្នាគេដែលតែគេជាមនុស្សចិត្តរឹងណាស់
Yoongi<<ឯងកុំមកតាមយើងទៀតបានទេ>>ស្រែកថាឲ្យដែលរត់មកជិតខ្លួន កម្ពស់របស់រាងតូចគឺនៅត្រឹមកររាងក្រាស់ប៉ុណ្ណោះ(ក្នុងរឿងទេ😑)
Joonie<<មកតាមញ៉ែHyungខ្ញុំត្រូវតែតាមញ៉ែHyungឲ្យបាន>>និយាយទាំងមានភាពជឿរជាក់
Yoongi<<ឯងមិនចេះខ្មាស់គេទេហេស៎អាក្មេងឡប់>>និយាយដោយភាពធុញទ្រាន់ហើយក៏ដើរទៅកន្លែងចតឡាន
Joonie<<មានរឿងអីត្រូវខ្មាស់គ្រាន់តែតាមញ៉ែមនុស្សដែលខ្លួនឯងស្រឡាញ់សោះ>>និយាយបែបញិកញក់
ពេលទៅដល់កន្លែងចតឡានអ្នកបើកឡានរបស់រាងតូចក៏ហៅរាងតូចឲ្យមកឡើងឡាន
អ្នកបើកឡាន<<អ្នកប្រុសតូច>>លើដៃហៅអ្នកមាននាមជាចៅហ្វាយ