JiKook(Jimin bottom)
អគារដ៏ខ្ពស់សន្លឹមមើលពីក្រោមទៅឡើងដាច់កន្ទុយភ្នែកដែលជាអគារដែលខ្ពស់ជាងគេនៅក្នុងទីក្រុងសេអ៊ូលនេះគឺជាក្រុមហ៊ុនរបស់កម្លោះសង្ហារKim Taehyungនាយកម្លោះសម្បូរស្នេហ៍រូបនេះជាមនុស្សម៉ឺងម៉ាត់នឹងការងារស្រីគ្រប់គ្នាតាមប្រាថ្នាគេតែគេបែជាមិនខ្ចីយកភ្នែកមើលនោះទេព្រោះគេមានមនុស្សដែលគេលួចស្រឡាញ់ហើយគេមានប្អូនប្រុសម្នាក់ឈ្មោះថាJeon Jungkookម្នាក់នេះក៏សង្ហារមិនចាញ់បងគេប៉ុន្មានដែលតែគេច្រឡឺមណាស់សង្សារប្ដូររហូតមិនរើសមុខទេមិនថាប្រុសឬស្រីទេJungkookសុីរាបស្មើរតែម្ដងតែថាថ្ងៃនេះប្រហែលជាភ្លៀងបាក់មេឃហើយព្រោះថាJungkookចូលមកក្នុងក្រុមហ៊ុន។
នាយកម្លោះដើរចូលមកក្នុងដំណើរស្វាហាប់ណាស់គ្មានអីក្រៅពីមកសុំលុយអ្នកជាបងចាយទេ។អេស៎...ខ្ញុំភ្លេចប្រាប់ទៅថាហេតុអីពួកគេជាបងប្អូនបង្កើតនឹងគ្នាតែមានត្រកូលខុសគ្នាទៅវិញព្រោះថាមួយដាក់ត្រកូលខាងម្ដាយមួយដាក់ត្រកូលខាងឪពុកចឹងហើយទើបត្រកូលខុសគ្នា
"តុ...តុ"
សម្លេងគោះទ្វារបានបន្លឺឡើងដាស់អារម្មណ៍អ្នកនៅខាងក្នុងឲ្យងាកចាប់អារម្មណ៍ចង់ដឹងថាអ្នកមករំខាន់ខ្លួនក្នុងម៉ោងធ្វើការជាអ្នកណា
<<ឆាប់ចូលមក>>Taehyung
<<ហីយ៉ាទំម្រាំតែHyungឲ្យខ្ញុំចូលនោះខ្ញុំគោះចង់បាក់ដៃទៅហើយ>>Jungkook
<<យើងគិតមិនខុសទេថាប្រាកដជាឯង...មករកយើងមានការអី>>តាមពិតទៅTaehyungក៏ដឹងថាអ្នកជាប្អូនមកធ្វើអីតែគេក៏នៅតែសួរចង់ដឹងថាអ្នកជាប្អូននិយាយថាមិច
<<គឺខ្ញុំមកសុំលុយបងចាយនឹងហើយចេះសួរទៅកើត>>Jungkookនិយាយហាក់ដូចជាមិនខ្វល់អ្វីទាំងអស់
<<ចុះលុយដែលយើងទើបតែឲ្យថ្ងៃមុនអស់ហើយឬ>>ថាអ្វីចេះខុសដែលទេប្អូនគេម្នាក់នេះមិនគិតធ្វើអីទេគឺគិតតែពីលាដៃសុំលុយតែប៉ុណ្ណោះ
<<បងឲ្យខ្ញុំយូរថ្ងៃហើយបើមិនអស់ទើបចម្លែកឲ្យលឿនមកខ្ញុំប្រញាប់>>>Jungkook
<<ពេលណាទើបឯងចេះធ្វើការរកសុីខ្លះប្រុងនៅសុំលុយបងដល់ចាស់ឬយ៉ាងមិច>>Taehyung សួរស្របពេលដែលគេសើរទៅជិតJungkook