រឿងម៉ាហ្វៀកំពូលឆ្នាស់ប៉ះម៉ាហ្វៀកំពូលសង្ហារ

326 35 2
                                    

ភាគទី04

+ Night~~

រាងក្រាស់ត្រឡប់មកពីក្រុមហ៊ុនវិញដោយទឹកមុខញញឹមជាប់ក្រោយឃើញមុខអ្នកដែលខ្លួនចង់ឃើញមកឈរចាំជាមួយនឹងមេការនឹងអ្នកបម្រើនៅក្នុងផ្ទះទាំងអស់

មេការ<<អ្នកប្រុស...ឆាប់ទៅទទួលចៅហ្វាយទៅអ្នកប្រុសមិនចាំអ្វីដែលខ្ញុំបង្រៀនទេហេស៎>>គាត់កេះរាងតូចដែលឈរនៅជិតគាត់ហើយនិយាយខ្សឹបៗប្រាប់រាងតូចពីអ្វីដែលគាត់បានបង្រៀនពេញមួយថ្ងៃនេះ

Hobi<<អ៎....អរ...បាទ>>រាងតូចក៏ដើរចេញទៅទទួលរាងក្រាស់ដោយញញឹមទាំងមិនចង់សំណួរសួរថាហេតុអីគេត្រូវមកធ្វើរឿងឆ្កួតឡប់អីបែបនេះទៅវិញធុញណាស់ៗចំមែនហើយ

Jin<<ថ្ងៃនេះមេការបង្រៀនអ្វីឯងខ្លះ?>>សួរស្របពេលដើរមកតុអាហារ

Hobi<<បង្រៀនច្រើនណាស់តែគ្រប់យ៉ាងទាក់ទងនឹងលោកទាំងអស់គ្មានអ្វីដែលជាការងាដែលខ្ញុំចូលចិត្តទេ>>រាងតូចនិយាយទាំងមិខក្រម៉ូវចូលគ្នាតែម្ដង

Jin<<ឯងជាជំនួយការយើងត្រូវតែរៀនអ្វីដែលទាក់ទងនឹងយើងចឹងហើយដើម្បីងាយស្រួលយើងត្រូវការអ្វីយើងចូលចិត្តអ្វីឯងដឹងទាំងអស់មិនបាច់ចាំប្រាប់ច្រើនដងទេ>>គេនិយាយទាំងញញឹមតិចៗ

Hobi<<តែនេះជាការងារផ្ទះទាំងអស់គ្មានមួយណាដែលទាក់ទងនឹងការងារក្រុមហ៊ុនទេ>>រាងតូចនៅតែនិយាយបែបមិនសុខចិត្ត

Jin<<ជាជំនួយការត្រូវរៀនពីការងារអស់នឹងមុនពេលទៅតាមជួយយើងនៅក្រុមហ៊ុនណា>>

Hobi<<ឆើស...>>រាងតូចរៀបនឹងដើរចេញតែក៏ត្រូវរាងក្រាស់និយាយឃាត់

Jin<<ចង់ទៅណា?!>>

Hobi<<គឺខ្ញុំទៅបន្ទប់មានបញ្ហាអីមែនទេ?!>>ងាកមកសួរទាំងមុខដូចគេយកទៅបាញ់ចោល

Jin<<មកអង្គុយញ៉ាំបាយជាមួយគ្នាមក>>ហៅដោយសម្លេងស្រាល

Hobi<<មិនញ៉ាំទេព្រោះមិន...>>រាងតូចនិយាយបានតែប៉ុននេះក៏ស្រាប់តែ

"ក្រូក!!!"

ពោះរបស់រាងតូចក៏ចាប់ផ្ដើមកូរឮៗតែម្ដងតែរាងតូចនៅតែប្រឹងធ្វើជាទឹកមុខធម្មតាតែនៅតែមិនអាចឃាត់ភាពឃ្លានរបស់ខ្លួនឯងបាន

ជាប្រភេទរឿងខ្នាតខ្លីDonde viven las historias. Descúbrelo ahora