Kookhope (Hobi bottom)
១៥ឆ្នាំកន្លងផុតទៅ~
ភូមិគ្រឹះដ៏ធំស្គឹមស្កៃដែលឈរនៅកណ្ដាលទីក្រុងសេអ៊ូលបែបមុខទៅទិសខាងកើតមានអ្នកយាមទាំងក្នុងនៅក្រៅភូមិគ្រឹះ។ធម្មតាទេជាកន្លែងដែលម៉ាហ្វៀរស់នៅគឺត្រូវតែមានការយាមកាមតឹងតែងបែបនេះហើយ។
តោះក្រឡេមកមើលម៉ាហ្វៀកំពូលកំណាចរបស់យើងវិញម្ដងនាយមានឈ្មោះថា ចន ជុងហ្គុក បើគិតមកត្រឹមពេលនេះនាយមានអាយុ៣០ឆ្នាំហើយតែសម្រស់របស់នាយមិនបានចាស់តាមអាយុរបស់នាយទេ។បើនិយាយពីចរិកវិញជុងហ្គុកគឺជាមនុស្សម្នាក់ដែលចិត្តដាច់ឃោឃៅគ្មានធម៌មេត្តាដាក់អ្នកណាទាំងអស់ដៃឆៅសម្លាប់មិនរើសមុខទេ។តែនាយមិនមែនជាមនុស្សចិត្តអាក្រក់ទេណាពេលខ្លះជួយគេដោយមិនបង្ហាញខ្លួននោះទេហើយកាលពី១៥ឆ្នាំមុននាយបានរើសក្មេងប្រុសម្នាក់មកចិញ្ចឹមដោយសារតែការអាណិតទើបនាយចិញ្ចឹមក្មេងនោះទុកដូចជាប្អូនប្រុសហើយព្រមឲ្យប្រើសត្រកូលជាមួយថែមទៀត។ដោយសារតែនៅក្នុងគ្រួសារជុងហ្គុកនៅតែឯងម៉ាក់ប៉ាស្លាប់ដោយសារសត្រូវចូលមកសម្លាប់ដូច្នេះទើបនាយសម្រេចចិត្តយកក្មេងនោះមិនចិញ្ចឹមតែម្ដងទៅ។
ប្អូនប្រុសចិញ្ចឹមរបស់ជុងហ្គុកគេមានឈ្មោះថា ចន ហូស៊ុក ដែលជុងហ្គុកចូលចិត្តហៅប្អូនគេថាហូប៊ីព្រោះឈ្មោះនេះវាគួរឲ្យស្រឡាញ់ដូចជាម្ចាស់ឈ្មោះចឹង។ពេលនេះហូប៊ីមានអាយុ២៣ឆ្នាំហើយរៀនចប់ដូចគ្នាតែអ្វីដែលសំខាន់គឺជុងហ្គុកមិនឲ្យចេញទៅណាទេសូម្បីតែហូប៊ីសុំធ្វើការជាមួយក៏មិនព្រមឲ្យនៅតែផ្ទះយកតែប្រាក់ខែទៅបានហើយកាតខ្មៅមានពេញទូរចង់បានមួយណាក៏បើកយកប្រើទៅមិនបាច់ចេញទៅធ្វើការនាំតែហត់ទេ។ហូប៊ីជាក្មេងឆ្លាតស្រស់ស្អាតណាស់ដៃជើងស្រឡូនៗម្រាមដៃដូចជាបន្លាក្រូចក្លិនខ្លួនក្រអូបដូចជាផ្កាសាគូរ៉ាសាច់សរម៉ត់ស្រមោចវាជ្រុះមាឌតូចសក់រលាស់កែវភ្នែកភ្លឺថ្លាដូចជាទឹកសមុទ្របរបូមាត់តូចល្មមពណ៌សុីជំពូរស្រស់ស្អាតរកកន្លែងណាទាស់គ្មាន។បើនិយាយពីចរិកវិញញិកញក់តែពេលនៅជាមួយជុងហ្គុកទេទាអីបានណ្នឹងជុងហ្គុកមិនដែលប្រកែងសូម្បីតែមួយម៉ាត់។មិនចូលចិត្តឲ្យមនុស្សប្លែកមុខមកចាប់ដៃចាប់ជើងទេហើយក៏មិននិយាយរកដែលនិយាយឲ្យចប់មានតែជុងហ្គុកទេអាចប៉ះអាចថើបអាចនៅក្បែរហូប៊ីបានជិតស្និត។