រឿង សម្ភាសស្នេហ៍💕

446 21 0
                                        

Yoonmin (Jimin btt)
     ភូមិគ្រឹះដ៏ធំស្គឹមស្កៃឈរនៅកណ្ដាលទីក្រុងយ៉ាងរឹងមាំជះរាងយ៉ាងសង្ហាបង្ហាញរឹតអំណាចបាចសាចដីចជាម្ចាស់ភូមិគ្រឹះដែរតែងតែធ្វើឲ្យគ្រប់គ្នាខ្លាចរអា។

     «ចៅហ្វាយ!ទៅបារាំងវិញថ្ងៃណា?»ជំនួយការសួរទៅកាន់អ្នកជាចៅហ្វាយនាយ។

      «យើងមិនទៅវិញទេ»សម្លេងគ្រលងឆ្លើយតបទាំងមិនមើលមុខកូនចៅឡើយ។

     «ចៅហ្វាយ!ប្រាកដចិត្តហើយមែនទេ?»ជំនួយការសួរបញ្ជាក់។

     «យើងត្រូវបញ្ជាក់ប្រាប់ឯងដែរទេ»នាយកម្លោះរូបសង្ហាងើយមុខសម្លឹងទៅមើលអ្នកជាកូនចៅមិនដាក់ភ្នែក។

      «សុំទោសចៅហ្វាយ»អ្នកជាកូនចៅនិយាយទាំងឱនគំនាបទៅកាន់អ្នកជាចៅហ្វាយនាយ។

     មីន យ៉ុនហ្គី (ស៊ូហ្គា) ជាសេដ្ឋីវ័យក្មេងខាងជំនួយដែលមានភាពល្បីល្បាញបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង។ស៊ូហ្គាមានអាយុទើបតែ៣០ឆ្នាំប៉ុណ្ណោះតែគេអាចមានជំនួយរាប់ម៉ឺនលាននៅក្នុងដៃហើយគេថែមទាំងមានរូបរាងសង្ហាខ្លាំងណាស់តារ៉ាសុំខ្មាស់ហើយស្រីៗគ្រប់គ្នាតែងតែប្រាថ្នាបានគេមកនៅក្បែរតែគួរឲ្យស្ដាយម្នាក់នេះមិនឲ្យអ្នកណាមកនៅជិតផ្ដេសផ្ដាសឡើយ។

     «ទៅធ្វើការរបស់ឯងទៅ!អូរ!ហើយអ្នកបម្រើដែលយើងឲ្យរកនោះយ៉ាងម៉េចហើយ?»ស៊ូហ្គា សួរនាំទៅកាន់ជំនួយការដែលកាលពីអាទិត្យមុនគេបានឲ្យរកអ្នកបម្រើបន្ថែម។

     «គេមកសម្ភាសថ្ងៃនេះហើយចៅហ្វាយ ចៅហ្វាយចង់រើសដោយខ្លួនឯងឬក៏ខ្ញុំជាអ្នករើស?»ហារី សួរទៅកាន់អ្នកជាចៅហ្វាយនាយ។

     «ទុកឲ្យយើងជាអ្នករើសដោយខ្លួនឯង»នាយនិយាយទាំងទឹកមុខរើបស្មើររួចក៏ធ្វើកិច្ចការរបស់ខ្លួនឯងបន្តិច។

    «បាទចៅហ្វាយ»ហារីឱនគោរពបន្តិចរួចក៏ទៅធ្វើការងាររបស់ខ្លួន។

     ពេលល្ងាច~

     អ្នកដែលមកដាក់ពាក្យធ្វើជាអ្នកបម្រើពីរបីនាក់មកឈរចាំសម្ភាសដូចជាអ្នកធ្វើការនៅក្នុងក្រុមហ៊ុនយ៉ាងអញ្ចឹងម្នាក់ៗគ្រាន់តែឮថាផ្ទះមកហាសេដ្ឋីរើសអ្នកបម្រើក៏សម្រុកមកដាក់ពាក្យធ្វើការភ្លេតជាពិសេសគេថារើមិនប្រកាន់ភេទផងក៏រិតតែមានមនុស្សមកដាក់ពាក្យថែមទៀត។តែមនុស្សដែលបានជាប់វគ្គជម្រុះដំបូងមានតែប្រាំនាក់តែប៉ុណ្ណោះក្នុងចំណោមនោះក៏មានប្រុសម្នាក់ផងដែរក្រៅពីនេះសុទ្ធតែជាមនុស្សស្រី។

ជាប្រភេទរឿងខ្នាតខ្លីWhere stories live. Discover now