រឿងល្បែងស្នេហ៍🔥

450 34 5
                                        

សេម<<តាម..រកឲ្យឃើញមិនចឹងទេមានរឿងទាំងអស់គ្នាឥឡូវហើយ>>នាយកម្លោះកំពុងតែបញ្ជាទៅកូនចៅដែលនៅក្រោមបង្គាប់ឲ្យតាមរករាងតូច

មួយសន្ទុះក្រោយរាងក្រាស់ក៏បានមកដល់គេចេញពីឡានមកដោយទឹកមុខមាំគួរឲ្យខ្លាចសេនគ្រាន់តែឃើញហើយគឺតែត្បុលចូលក្នុងដីឲ្យបាត់ទេ

សេម<<ចៅហ្វាយ>>ឱនគោរពហើយហៅសព្វនាមរបស់ចៅហ្វាយស្រាល

Taehyung<<បើតាមរកមិនឃើញឯងកុំមកជួបមុខយើងទៀត>>រាងក្រាស់និយាយសង្កត់ពាក្យមួយៗប្រដកប្រជា

សេម<<បាទចៅហ្វាយខ្ញុំនឹងព្យាយាមរកឲ្យឃើញ>>គេនិយាយទាំងញ័រមាត់ទោះបីរាងក្រាស់ទុកឱកាលឲ្យគេរស់មានជីវិតក៏ដោយរកឃើញឬមិនឃើញគេត្រូវតែមកវិញ

Taehyungមិនបាននិយាយអ្វីនោះទេគ្រាន់តែសម្លឹងមុខសេមបន្តិចរួចក៏ដើរចេញទៅដោយមានកូនចៅមួយចំនួនធំតាមពីក្រោយដើម្បីទៅរករាងតូចបន្តទៀត

សេម<<ន៎ែពួកឯងបំបែកគ្នាតាមរកបន្តរទៀតទៅ>>ក្រោយពីត្រូវចៅហ្វាយលះមួយចាស់ដៃហើយនាយកម្លោះក៏ងាកមកបញ្ជាកូនចៅបន្តរទៀ

+Skip Kookhope

ឡានបើមកកាន់ទីរួមខេត្តមួយនៅប្រទេសប៉ិនដែលនៅដាច់ឆ្ងាយពីទីក្រុងតូក្យូនៅក្នុងឡានមានសភាពស្ងប់ស្ងាត់ដោយអ្នកនៅក្នុងឡានអង្គុយពាក់មុខយក្សមិនព្រមនិយាយអ្វីមួយម៉ាត់

Jungkook<<ន៎ែ...និយាយអ្វីមួយម៉ាត់មកយ៉ាងមិចខ្លាចមិនបានត្រឡប់ទៅជួបអាម្សៀលនោះវិញមែនទេ>>ដោយអត់មិនបានក៏និយាយទៅកាន់រាងតូច

Hobi<<...>>រាងតូចមិនបាននិយាយអ្វីតបតវិញនោះទេគឺគិតតែពីអង្គុយសម្លក់ទៅកាន់រាងក្រាស់រហូតមិនព្រមឈប់សោះ

Jungkook<<យ៉ាងមិចក្លាយជាមនុស្សគរហើយហេស៎>>នៅតែបន្តនិយាយជាមួយរាងតូច

Hobi<<...>>តែអ្នកខាងនេះវិញតែម៉ាត់ក៏មិនតបដែល

Jungkook<<ចាំមើលតែទៅដល់កន្លែងស្នាក់នៅពេលណាឯងនឹងមិនរួចខ្លួនទេ>>រាងក្រាស់និយាយបែបប្រាកដប្រជា

Hobi<<លោកចង់ធ្វើស្អី>>ក្រោយឮរាងក្រាស់និយាយបែបនេះរាងតូចចាប់ផ្ដើមស្លេកមុខតែម្ដង

ជាប្រភេទរឿងខ្នាតខ្លីDonde viven las historias. Descúbrelo ahora