រឿង ស្នេហ៍គ្រាដំបូង💞

544 20 3
                                    

YOONMIN

ថ្ងៃនេះគឺជាថ្ងៃធ្វើការដំបូងរបស់នាយកម្លោះតូចរូចស្រស់សង្ហារម្នាក់ដែលគេមានឈ្មោះថា Park Jiminគេជាក្មេងប្រុសអាយុ20ឆ្នាំដែលមកពីជនបទគេពិតជាស្រស់ស្អាតណាស់អ្នកណាៗក៏លង់នឹងសម្រស់របស់គេដែលគេមានចរិកស្លូតបូតអ្នកណាដែលបាននៅក្បែរគេមានអារម្មណ៍ថាកក់ក្ដៅខ្លាំងណាស់

<<សួរស្តីលោកគឺPark Jiminមែនទេ>>រាងតូចដើរចូលមកដល់មិនទាន់បានប៉ុន្មានផងក៏មានបរុសមាឌធំម្នាក់ដើរមកសួរគេ

<<បាទគឺខ្ញុំនឹងហើយមានការអីមែនទេ>>Jimin ឆ្លើយនឹងសួរគេទៅវិញទាំងញញឹម

<<ចឹងសូមលោកមកតាមខ្ញុំមក>>បុរសនោះក៏លាដៃអញ្ចើញទៅកាន់Jiminរួចក៏ដើរចេញពីក្នុងក្រុបហ៊ុន

<<លោក...ឈប់សិន...មិចក៏ចេញពីក្នុងក្រុមហ៊ុនទៅវិញ>>Jimin ឆ្ងល់ក៏រត់ទៅសួរបុរសម្នាក់នោះគេមកធ្វើការមិចក៏ឲ្យគេចេញពីក្រៅក្រុមហ៊ុនទៅវិញ

<<គឺលោកអគ្គនាយគាត់ចង់ជួបលោកបាទ>>បុរសនោះឆ្លើយទាំងញញឹម

<<ហេតុអីក៏គាត់ចង់ជួបខ្ញុំទៅវិញ>>Jiminលើកចិញ្ចើមឆ្ងល់

<<ខ្ញុំមិនដឹងទេទានទាល់តែអ្នកប្រុសទៅជួបលោកម្ចាស់ដោយផ្ទាល់>>បុរសនោះនិយាយទាំងឱនគំនាប

<<ចឹងឲ្យខ្ញុំទៅជួបនៅឯណាទៅបើទៅដល់លោកបោកខ្ញុំទៅគិតយ៉ាងមិចទៅ>>Jimin និយាយទាំងសម្លឹងមើលលើក្រោមរបស់បុរសនោះ

<<នៅទីនេះមានកាំមេរ៉ាគ្រប់កន្លែងខ្ញុំបោកលោកមិនបានទេហើយនេះគឺជាកាតក្រុមហ៊ុនរបស់ខ្ញុំមិនជឿរលោកសាកពិនិត្យ>>បុរសនោះហុចកាតបុគ្គលិកទៅឲ្យJiminមើល

Jiminមើលហើយក៏យកមកព្រាបធៀបជាមួយនឹងកាតរបស់ខ្លួនគឺឃើញថាដូចគ្នាក៏ហុចឲ្យបុរសនោះវិញ

<<អើ...បាទត្រូវហើយ>>Jiminហុចកាតនោះឲ្យទៅបុរសនោះវិញ

<<ចឹងសូមអញ្ចើញលោកឡើងឡាន>>Man

<<បាទ...>>Jiminឆ្លើយរួចក៏ឡើងឡានទៅ

ឡានធ្វើដំណើរមកជាយទីក្រុងបើកចូលក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយកន្លែងក្រឡេងទៅណាក៏ឃើញសុទ្ធតែអ្នកយាមមាឌធំៗមុខគួរឲ្យខ្លាចJiminសម្លឹងមើលចុះឡើងកែវភ្នែកក្រលេបក្រលាបមើលទៅដូចជាខ្លាចញញើតពួកគេណាស់មួយសន្ទុះឡានក៏ឈប់បុរសនោះក៏ចុះមកបើកទ្វារឡានឲ្យJimin

ជាប្រភេទរឿងខ្នាតខ្លីNơi câu chuyện tồn tại. Hãy khám phá bây giờ