ភាគទី០២/០២
Kookhoop Hobi bottom+ក្លឹបកម្សាន្ត
ភ្លើងពណ៌ចម្រុះចាំងខ្វាត់ខ្វែងភ្លេងបន្លឺឡើងខ្លាំងៗគ្រប់គ្នាចាប់ផ្ដើមរាំលេងសប្បាយយ៉ាងទៅតាមស្ទាយនីមួយៗរបស់ពួកគេ។
ក្រឡេងមកមើលអាយូរវិញពេលនេះគេមិនដឹងជាខ្សឹមខ្សាវអ្វីជាមួយនឹងអាអូនរត់តុទេឃើញដូចជាអ្វីឲ្យកញ្ចប់អ្វីសរៗទៅឲ្យអាអូននោះថែមទៀតផងហាក់ដូចជាមិនសូវស្រួលសោះ។កំពុងតែឈរនិយាយសុខៗទូរស័ព្ទរបស់គេក៏បានបន្លឺឡើង។
"ទ្រឺង!!"
អាយូរបានដកទូរស័ព្ទពីហោប៉ាវយកមកមើលថាអ្នកណាខលមកពេលឃើញលេខភ្លាមនាយក៏ប្រញាប់លើកភ្លេត។
«អាឡូ!មកដល់ហើយមែនទេទៅបន្ទប់VIPលេខ334ទៅខ្ញុំរៀបចំរួចហើយនាងចាំតែចួបចៅហ្វាយខ្ញុំទៅ»និយាយប្រាប់រួចហើយអាយូរក៏បិទទូរស័ព្ទដោយមិនបានឮសម្លេងឬក៏ចួបផ្ទាល់ជាមួយអ្នកម្ខាងទៀតឡើយ។
មួយសន្ទុះក្រោយមកជុងហ្គុកក៏បានមកដល់នាយស្លៀកពាក់បែបធម្មតាៗតែក៏អាចជះរាងសង្ហាធ្វើឲ្យស្រីៗនៅក្នុងក្លឹបទាំងអស់ជ្រួលជ្រើមចង់បានគេគ្រប់គ្នា។
«ចៅហ្វាយខ្ញុំនោខាងនេះ!»អាយូរស្រែកឡើងពេលឃើញអ្នកជាចៅហ្វាយដើរចូលមក។
«ចុះឯណាមនុស្ស?»ជុងហ្គុកមកដល់ភ្លាមមិនបង្អង់យូរឡើយក៏សួររកមនុស្សដែលខ្លួនត្រូវមកចួបនៅយប់នេះភ្លាមៗព្រោះនាយមិនចង់មកយូឡើយ។
«គឺនៅក្នុងបន្ទប់ឯណោះចៅឡើងទៅនៅបន្ទប់VIPលេខ334ចៅហ្វាយឡើងទៅខ្លួនឯងទៅខ្ញុំភ្លាចថានៅមានរឿងដែលត្រូវធ្វើទៀតចៅហ្វាយខ្ញុំសុំលាទៅមុនហើយ»មិនចាំឲ្យចៅហ្វាយខ្លួនជេរទាន់អាយូរក៏ប្រញាប់ប្រញាល់រត់ចេញមកវិញយ៉ាងលឿន។
«ហឺយ!!!យ៉ាប់ណាស់!»ជុងហ្គុកគេដឹងចរិកកូនចៅគេច្បាស់ណាស់នេះប្រាកដជាមានផែនការអីទៀតហើយបានជាប្រញាប់យ៉ាងនេះចាំមើលបើមានអ្វីខុសប្រក្រតីគេមិនឲ្យកូនចៅម្នាក់នេះរួចខ្លួនទេ។
ជុងហ្គុកឈរហួសចិត្តជាមួយនឹងអ្នកជាកូនចៅមួយសន្ទុះក៏ឡើងទៅបន្ទប់តាមអ្វីដែលគេបានប្រាប់។