Sope (hobi bottom)
នៅក្នុងក្លឹបដ៏ល្បីល្បាញជាងគេនៅក្នុងទីក្រុងសេអ៊ូលសប្បូរទៅដោយកូនអ្នកមានសុីវិល័យតារាល្បីកូនអភិជនមករលេងកម្សាន្តនៅក្នុងក្លឹបនេះខ្លាំងណាស់។
តោះក្រឡេងមកមើលក្មេងប្រុសម្នាក់ដែរជាកូនអភិជននៅក្នុងប្រទេសកូរ៉េនេះគេមានឈ្មោះថាជុង ហូសុក តែគ្រប់គ្នាចូលចិត្តហៅគេថាហូប៊ីពីព្រោះគេមានមុខមាត់គួរឲ្យស្រឡាញ់ណាស់ទាំងប្រុសទាំងស្រីម្នាក់ៗសុទ្ធតែចង់បានគេមកគ្រប់គ្រងតែនាយកម្លោះតូចម្នាក់នេះមានសង្សារច្រើនជាងគ្រប់គ្នាគិតជាពិសេសណាមានទាំងស្រីនឹងប្រុសហើយគ្រប់គ្នាដែរចូលមកជីវិតគេម្នាក់ៗសុទ្ធតែចង់បានផលប្រយោជន៍ពីគេតែប៉ុណ្ណោះ។
«ហូ...សប្បាយណាស់»ភ្លើងក្លឹបចម្រុះពណ៌បានបញ្ចាំងមកប៉ះចំជាមួយនឹងរាងតូចដែរកំពុងតែរាំសប្បាយនៅលើឆាកដោយដៃកំពុងតែកាន់កែវស្រាអកមួយកែវហើយមួយកែវទៀតមិនដាច់រហូតដល់ងើបលែងរួចតែម្ដងទើបបុគ្គលិកនៅក្នុងក្លឹបក៏បានគ្រារាងតូចឲ្យមកគេងសន្លប់លើសាឡុងតែម្ដងទៅ។
«ជូនគេទៅផ្ទះទៅ»សម្លេងគ្រងលងធំមួយបន្លឺឡើងប្រាប់ទៅបុគ្គលិកដែរបានគ្រាហូប៊ីមកដាក់លើសាឡុងនោះ។
«បាទចៅហ្វាយ»បុគ្គលិកឆ្លើយតបតទៅអ្នកមាននាមថាជាចៅហ្វាយរួចក៏គ្រារាងតូចទៅកន្លែងចតឡានហើយក៏ជូនទៅតែម្ដង។
ម្ចាស់ក្លឹបរូបនេះមានឈ្មោះថាមីន យ៉ុនហ្គី ដែរគ្រប់គ្នាហៅថាស៊ូហ្គាគេមានសម្បុលសរក្បោះរាងកាយមាំមួនមុខមាត់ស្រស់សង្ហារដែរជាបុរសដែរមនុស្សស្រីគ្រប់រូបប្រាថ្នាចង់បានដូចគ្នាម្នាក់នេះមិនសូវចេះនិយាយស្ដីអ្វីទេតែពេលបញ្ចេញវហាសាស័ព្ទម្ដងៗគឺមាត់ៗយកជាការតែម្ដង។ គេជាមនុស្សល្បីឈ្មោះណាស់តែវាក៏ចម្លែកដែរគេមិនសូវជាបង្ហាញមុខមាត់តាមកកម្មវិធីនោះទេ។
/ថ្ងៃថ្មី/
ថ្ងៃថ្មីឈានចូលមកដល់នៅក្នុងភូមិគ្រឹះជុងកំពុងតែមានឮសម្លេងបន្លឺឡើងខ្លាំងៗនៅតុអាហារ។
«ហូប៊ីកូននៅតែបន្តរដើរលេងមិនជួយធ្វើការបែបនេះរហូតមែនទេ»លោកជុងស្រែកទៅឲ្យកូនប្រុសតែមួយគិតរបស់ខ្លួន។