រឿងកំប្រុកតូច🐿️

560 41 3
                                    

នៅពេលព្រលឹមស្រាងៗព្រះអាទិត្យចាប់ផ្ដើមបង្ហាញខ្លួនបន្តិចម្ដងៗរស្មីនៃពន្លឺព្រះអាទិត្យបានចែងចាំងឡើងបំភ្លឺផែនផូសាធាទាំងមូលគ្រប់តំបន់គ្រប់ទីកន្លែងត្រូវបានបំភ្លឺឡើង

តោះយើងមកមើលកន្លែងមួយដែលជាចម្ការទំពាកបាយជូរទឹកសន្សើមដកជាប់នឹងផ្កាស្មៅពេលពន្លឺព្រះអាទិទ្យនាពេលព្រឹកចាំងមកគឺពិតជាស្រស់ស្អាតខ្លាំងណាស់ផ្លែទំពាងបាយជូរធំក្លិនក្រអូបឆ្ងុយវាចាប់ផ្ដើមវិវត្តពីផ្លែទុំស្រកៀលទៅជាផ្លែដែលទុំពេញលិញចេញពណ៌ស្វាយចាស់ពេញផ្ទៃចម្ការលាយឡំជាមួយនឹងពណ៌បៃតងមើលទៅស្រស់ស្អាតគួរឲ្យចង់រស់នៅ

"ទ្រាក់ៗៗ"

សម្លេងទ្រាក់ទ័របន្លឺឡើងដែលបើកមកចូលក្នុងចម្ការនេះទាំងព្រឹកព្រលឹមដោយមានក្មឹងប្រុសម្នាក់ជាអ្នកបញ្ជារបើកទ្រាក់ទ័រនោះដោយអ្នកបើកនោះមានឈ្មោះថា

+Jung Hoseokហៅក្រៅថា(កូនកំប្រុក)គ្រប់គ្នានៅទីនេះមិនដែលហៅឈ្មោះពិតរបស់គេទេគឺហៅតែកូនកំប្រុកតាំងពីគេនៅតូចរហូតដល់ដ៏ធំកូនកំប្រុកមានរូបរាងស្រស់ស្អាតដូចជាមនុស្សស្រីចឹងបើអ្នកណាមិនស្គាលគេអីប្រាកដជាថាគេជាមនុស្សស្រីហើយគេមានរាងតូចចង្កេះមួយក្ដោបមុខមាត់សររលោងស្រមោចវាជ្រុះច្រមុះស្រួសសម្លេងស្រួយបបូរមាត់ផ្កាឈូកស្រាលមើលពីជ្រុងណាក៏ទាក់ទាញដែលគេព្រាមដូចផ្កាកុលាបមាសដែលដុះនៅក្នុងព្រៃចឹងដេលគ្មានអ្នកណាស្គាល់គ្មានអ្នកណាមិនងាយបានឃើញកុលាបមាសមួយនេះឡើយ

<<កូនកំប្រុកមកហើយហេស៎ឆាប់ចុះមកកូន>>សម្លេងគ្រលងចាស់មួយស្រែកហៅគេពេលគេឈប់ត្រាក់ទ័រ

នេះគឺជាលោកJungដែលជាប៉ារបស់កូនកំប្រុកគាត់ធ្វើការនៅចម្ការនេះតាំងពីប៉ាតារបស់កូនកំប្រុកនៅម្ល៉េះ

កូនកំប្រុក<<បាទប៉ាកូនទៅហើយ>>រាងតូចលោតចុះពីអាត្រាក់រត់សម្ដៅទៅរកប៉ារបស់ខ្លួន

លោកJung<<ន៎ែ...អាកូនកំប្រុកឯងធ្វើអីនឹងបើលោតចុះមកបាក់ដៃជើងគិតយ៉ាងមិចហា៎>>គាត់ស្រែកថាឲ្យកូនពេលឃើញកូនលោតចុះមកទាំងខ្លួនកំពុងកាត់ផ្លែទំពាងបាយជូរ

ជាប្រភេទរឿងខ្នាតខ្លីWhere stories live. Discover now