ស្រឡាញ់បងក្មេង🔥

467 31 1
                                    

Kookhope (bad btt)01/02

     ភើ្លងពណ៌បញ្ចេញរស្មីមកចម្រុះគ្នាបាញ់ពន្លឺឆ្វេកឆ្វាចសម្លេងភ្លេងបន្លឺឡើងខ្លាំងៗមនុស្សម្នានៅទីនេះលើកដៃលើកជើងរាំតាមចង្វាក់ភ្លេងយ៉ាងសប្បាយរីករាយ។

     នេះគឺជាក្លឹបមួយកន្លែងដែលស្ថិតនៅក្នុងទីក្រុងដ៏អស្ចារ្យគឺជាទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងក្លឹបមួយនេះមានឈ្មោះថា one nightវាជាក្លឹបដោយល្បីល្បាញ់បំផុតដែលគ្រប់គ្រងដោយកូនមហាសេដ្ឋីម្នាក់ឈ្មោះចន ជុងហ្គុកត្រកូលគឺជាត្រកូលដែលល្បីៗខ្លាំងបំផុតនៅក្នុងទីក្រុងសេអ៊ូលទ្រព្យសម្បត្តិមានមហាសាលមុខជំនួនគ្រប់ទីកន្លែងទាំងក្នុងនិងក្រៅប្រទេសជុងហ្គុកឆ្នាំនេះគេមានអាយុ25 ឆ្នាំតែប៉ុណ្ណោះ។ប៉ុន្តែគេមានសមត្ថភាពខ្លាំងណាស់។គេជាមនុស្សម្នាក់ស្អាតឆ្លាតសង្ហាស្រីៗគ្រប់គ្នាតែងតែចង់បានរូបគេមកធ្វើជាគូរគាប់តែគេហាក់ដូចជាមិនចាប់អារម្មណ៍មនុស្សនោះទេគេបែបទៅជាចាប់អារម្មណ៍ទៅលើមនុស្សប្រុសទៅវិញ។

     អ្នកណាទៅដឹងថាកូនប្រុសមហាសេដ្ឋីព្រមទាំងជាម្ចាស់ក្លឹបរយលានទៀតមិនចាប់អារម្មណ៍មនុស្សស្រីនោះមនុស្សភាគច្រើនទាំងស្រីទាំងប្រុសដែលមករកគេភាគច្រើនសុទ្ធតែចង់គេងជាមួយនិងគេតែគេsay no ហើយព្រោះគេមិនចង់គេងជាមួយមនុស្សដែលគេមិនពេញចេញឡើយតែបើគ្រាន់តែមកអង្គុយកំដរញ៉ាំស្រាជាមួយ Okay ធ្វើក្នុងនាមជាម្ចាស់ក្លឹបធ្វើយកចិត្តភ្ញៀវតែប៉ុណ្ណោះ។

     «ជុងហ្គុកហា៎~ហេតុអីលោកមើលមិនឃើញខ្ញុំខ្លះខ្ញុំស្រឡាញ់លោកណាជុងហ្គុក»អេណា នាងនិយាយទាំងទន់មាត់ព្រោះតែស្រវឹងនាងតាមស្រឡាញ់ជុងហ្គុកមកច្រើនខែហើយតែនាយកម្លោះមិនចាប់អារម្មណ៍នោះទេ។

     «ថាអ្នកនាងស្រវឹងហើយត្រឡប់ទៅវិញទៅ....នែពួកឯងឆាប់ជូនអ្នកនាងអេណាទៅវិញទៅ»ជុងហ្គុកលើនាងគ្រាឡើងហើយក៏ហៅកូនចៅមកជួយគ្រានាងទៅដាក់ឡានតែនាងមិនព្រមទៅនោះទេ។

     «ខ្ញុំមិនទៅទេ~ជុងហ្គុកលោកឆ្លើយមកថាលោកស្រឡាញ់ខ្ញុំ»នាងចាប់ក្របួចករអាវរបស់ជុងហ្គុកជាប់ហើយក៏អង្រួននាយតិចៗ។

ជាប្រភេទរឿងខ្នាតខ្លីOpowieści tętniące życiem. Odkryj je teraz