Kookhope Hobi bottom
12ឆ្នាំមុន(មណ្ឌលកុមារកំព្រា)
សម្លេងសម្រឹបស្បែកជើងប៉ះជាមួយនឹងឥដ្ឋការ៉ូដោយចង្វាក់មួយៗដូចជាម្ចាស់ស្បែកជើងកំពុងតែដើរពនិត្យអ្វីមួយអញ្ចឹង។
«នៅទីនេះមើលទៅអភិវឌ្ឍន្នច្រើនណាស់»សម្លេងគ្រលងធំនិយាយឡើងទៅកាន់អ្នកគ្រូដែលគ្រប់គ្រងនៅទីនេះ។
«ចា៎លោកJeon មណ្ឌលកុមារកំព្រារបស់យើងអាចរីកចម្រើនក៏ដោយសារមានជំនួយពីលោកដូចគ្នា»គាត់និយាយទាំងញញឹមទៅកាន់អ្នកកំមកលោះមហាសេដ្ឋីវ័យក្មេង។
នាយមានឈ្មោះថាJeon Jungkook គេទើបតែ២៥ឆ្នាំតែប៉ុណ្ណោះតែកុំមើលមុខជំនួញដែលគេកាន់កាប់អីគឺខ្ទង់លានដុល្លាគ្រប់ហ៊ុនមានសាខាគ្រប់ទីកន្លែងគេម្នាន់នេះគឺជាមហាសេដ្ឋីវ័យក្មេងជាគេបង្អស់ដែលមានជាងគេនៅក្នុងប្រទេកូរ៉េខាងត្បូងទាំងមូល។បើនិយាយពីរូបសម្រស់វិញគឺសង្ហារដូចជាទេវបុត្រអញ្ចឹងរាងខ្ពស់ស្រឡះមាឌមាំសាច់ដុំធំៗស្រីណាឃើញហើយក៏ចង់បានគេមកគ្រប់គ្រងគ្នាតែសោកស្ដាយផងនាយយកពួកនាងគ្រាន់តែកំដរអារម្មណ៍របស់នាយតែប៉ុណ្ណោះJungkookគឺជាមនុស្សដែរចិត្តទូលាយចូលចិត្តក្មេងៗដូច្នេះហើយបានជាគេជួយមកដល់មណ្ឌលកុមារកំព្រាបែបនេះ។
«អ្នកស្រីសរសើរខ្ញុំពេកហើយ»Jungkookគេនិយាយទាំងញញឹមទៅកាន់អ្នកគ្រូនោះ
ពួកគេកំពុងតែដើរពនិត្យមើលសុខៗក៏ស្រាប់តែមានក្មេងអាយុប្រហែល10ឆ្នាំម្នាក់រត់មកបុកជើងរបស់Jungkook។
«អួយ!ឲ្យអូនសុំទោសលោកពូ»ក្មេងប្រុសអាយុប្រហែល10ឆ្នាំស្ទុះងើបយ៉ាងលឿនឱនគំនាបទៅកាន់Jungkookជាការដឹងកំហុសដែរខ្លួនរត់លេងមិនប្រយ័ត្នធ្វើឲ្យប៉ះនាយ។
«Hobiមិចក៏រត់មិនប្រយ័ត្នចឹងកូនបើកូនមានរបួសហើយលោកពូមានគ្រោះថ្នាក់គិតយ៉ាងមិច»អ្នកគ្រូយកទៅកាន់ក្មេងតូចដោយសម្ដីទន់ភ្លន់នឹងជួយលើកក្មេងតូចឲ្យងើបឡើងឆែកមើលសព្វរាងកាយរបស់ក្មេងតូច។
«ឲ្យខ្ញុំសុំទោសអ្នកគ្រូហើយនឹងលោកពូថ្ងៃក្រោយHobiលែងហ៊ានលេងចឹងទៀតហើយ»Hobiឱបគំនាបទៅកាន់អ្នកគ្រូនឹងJungkookម្ដងទៀត
