រឿង ប៉ាចុងចិត្តអប្រិយ🔥

381 21 0
                                    

ភាគបញ្ចប់

ណាមជុនមកដល់ក្រុមហ៊ុនក៏រៀងថ្ងៃបន្តិចហើយដែលថ្ងៃនេះតាំងពីដើរចូលក្រុមហ៊ុនមកគេបិទមាត់មិនជិតនោះទេគឺថាញញឹមខ្ចឹបតែម្ដងធ្វើឲ្យបុគ្គលិកក៏រាងឆ្ងល់ដែលតែក៏មិនហ៊ានសួរឡើយ។

ចូលមកដល់ខាងក្នុងការិយាល័យគេមិនទាន់បានអង្គុយស្រួលបួលផងស្រាប់តែមានឃើញលេខម៉ាក់របស់ហូស៊ុកតេមកនាយឃើញហើយក៏ប្រញាប់លើកភ្លាមៗតែម្ដង។

«ហេឡូបង!»ណាមជុន
«ហេឡូលោកជាប្អូនរបស់ម្ចាស់ទូរស័ព្ទមែនទេពេលនេះម្ចាស់ទូស័ព្ទចួបគ្រោះថ្នាក់ចរាចរណ៍ហើយក៏បានបញ្ចូលទៅមន្ទីពេទ្យដែលសូមលោកអញ្ជើញមកមើលផងពេលនេះគាត់មិនមានសង្ឃឹមច្រើនទេ»គ្រូពេទ្យ រៀបរាប់ប្រាប់ទៅកាន់ណាមជុននាយគ្រាន់តែឮហើយស្ទើតែធ្លាក់ថ្លើមក្ដុកហើយក៏ប្រញាប់រត់ចេញទៅយ៉ាងលឿន។

ក្នុងឡាន..

ណាមជុនបើកឡានបណ្ដើរព្យាយាមខលទៅម៉ែដោះបណ្ដើរដើម្បីឲ្យគាត់ប្រាប់ទៅហូប៊ីពីរឿងមួយនេះបើគេខលទៅរាងតូចដោយផ្ទាល់ច្បាស់ណាស់ថាគេមិនលើកទេ។

«ហេឡូម៉ែដោះ!ស្ដាប់ខ្ញុំឲ្យច្បាស់ណាម៉ែជួយទៅប្រាប់ហូប៊ីថាឲ្យគេមកមន្ទីពេទ្យឲ្យលឿនជាបន្ទាន់»ណាមជូន និយាយទាំងញ័រមាត់។

«មានរឿងអ្វីមែនទេលោកប្រុស»ម៉ែដោះគ្រាន់តែឮថាណាមជូនប្រាប់ឲ្យរាងតូចទៅមន្ទីពេទ្យក៏ចាប់ផ្ដើមសួរនាំទាំងញ័រមាត់។

«ខ្ញុំអត់មានពេលប្រាប់ទេប៉ុណ្ណឹងសិនហើយ..ទឺត...»ប្រព័ន្ធទូរស័ព្ទក៏បានកាត់ផ្ដាច់។

ម៉ែដោះក្រោយឮបញ្ជារហើយក៏ប្រញាប់រត់ទៅដាក់រាងតូចភ្លាមៗតែម្ដង។

«អ្នកប្រុសតូចមានរឿងហើយអ្នកប្រុសតូច»គាត់គោះទ្វារបណ្ដើរទឹកមុខចង់យំបណ្ដើរ។

«មានរឿងអីហេស៎អ៊ុំ»នាយតូចបើកទ្វារសួរទៅកាន់អ្នកជាម៉ែដោះទាំងទឹកមុខមិនសូវស្រួល។

«មានណាអ្នកប្រុសតូចប្រញាប់រៀបចំខ្លួនទៅណាលោកប្រុសគាត់ឲ្យអ្នកប្រុសតូចទៅបន្ទីពេទ្យជាបន្ទាន់»ម៉ែដោះនិយាយទាំងញ័រមាត់តតាត់។

ជាប្រភេទរឿងខ្នាតខ្លីNơi câu chuyện tồn tại. Hãy khám phá bây giờ