រឿង ប្រុសក្មេងចាំអូន🔥

525 34 5
                                    

ទីក្រុងសេអ៊ូល~~(NamJin)

រាត្រីដ៏សែនត្រជាក់រហឹមខ្យល់បក់បោកប៉ះស្លឹងឈើរង្គោះរង្គើរបន្លឺសម្លេងយ៉ាងពិរោះរណ្ដំសណ្ដំចិត្តឲ្យអ្នកនៅគេងក្នុងបន្ទប់នោះគេលក់ឡើងស្គប់ស្គល់មិនថាមានរឿងអ្វីក៏គេមិនដឹងមិនឮដែល

Morning 🌅

ពន្លឺថ្ងៃថ្មីឈានចូលមកដល់មកប៉ះជាមួយនឹងរាងកាយតូចស្ដើងដែលងើបឡើងពត់ពេនខ្លួនទាំងមិនទាន់អស់ងងុយនោះ

<<នេះ...ភ្លឺហើយហេស៎...តើម៉ោងប៉ុន្មាន?..>>រាងតូចយកដៃតូចស្រឡូនរបស់ខ្លួនញីភ្នែកតិចៗរួចក៏ទាញនាឡិកានៅលើតុយកមក

<<ហា៎!!!!!ជិតដល់ម៉ោងធ្វើការហើយព្រះអើយ....ខ្ញុំមិចក៏គេងដូចងាប់បែបនេះ>>រាងតូចប្រញាប់ប្រញាល់ចូលបន្ទប់ទឹកដើម្បីងូតទឹករៀបចំខ្លួនទៅធ្វើការ

មួយសន្ទុះក្រោយមករាងតូចចេញមកវិញស្លៀកពាក់យ៉ាងស្អាតរួចក៏ប្រញាប់រត់ចេញទៅកន្លែងធ្វើការបណ្ដើរមើលម៉ោងប៉ុណ្ដើរ

<<ហូរ...ព្រះអើយជិតដល់ម៉ោងហើយ...>>គេឈរចាំកន្លែងឡានក្រុងហើយរាងតូចម្នាក់នេះមានឈ្មោះថា

+Kim SeokJin គេមានអាយុ30ឆ្នាំហើយសម្រស់របស់គេគឺស្រស់ស្អាតដូចជាមនុស្សស្រីចឹងមុខរលោងដៃជើរស្រឡូនច្រមុះស្រួចដៃជើងស្រឡូនស្បែកសរម៉ត់រលោងគឺថាបើប្រាប់ថាគេជាស្រីក៏មានអ្នកជឿរដែលរាល់ថ្ងៃគេធ្វើការនៅក្នុងក្រុមហ៊ុនមួយកន្លែងហើយគេរស់នៅម្នាក់នោះទេគឺថារាល់ថ្ងៃបើមិនទាន់បើកប្រាក់ខែគឺញ៉ាំមីកញ្ចប់ហើយគេក៏មានធ្វើការក្រៅម៉ោងនៅក្នុងក្លឹបមួយកន្លែងដូចគ្នាគេមានម៉ាក់នៅឯខេត្តដែលម៉ាក់របស់គេកំពុងតែឈឺទើបគេត្រូវឡើងមករកលុយព្យាបាលជំម្ងឺម៉ាក់របស់គេនៅឯទីក្រុងដូច្នេះគេសន្សំសំច្ចៃខ្ពស់បន្តិចហើយដើម្បីឲ្យគ្រប់លុយព្យាលបាលម៉ាក់របស់គេ

ពេលនេះគឺរាងតូចបានមកដល់កន្លែងធ្វើការរបស់ខ្លួនហើយតែក៏កំពុងឈរឲ្យមេនៅផ្នែករបស់ខ្លួនស្ដីបន្ទោសឲ្យយ៉ាងមួយចាស់ដៃព្រោះថាគេបានមកយឺត15នាទី

<<យើងមិនយល់ទេថាឯងមួយយប់ៗធ្វើអីបានជាមកយឺតរាល់ថ្ងៃបែបនេះ>>ប្រធានផ្នែក គាត់ឈរជេរាងចង្កេះថាឲ្យទៅរាងតូចគ្មានសំចៃមាត់នោះទេ

ជាប្រភេទរឿងខ្នាតខ្លីМесто, где живут истории. Откройте их для себя