រឿង ស្រឡាញ់បងក្មេង🔥

506 24 0
                                    

Kookhope (bad btt)ភាគទី02/02

     ក្រោយពីថេយ៉ុងនិងជីមីនចេញទៅបាត់មួយសន្ទុះស្រាប់តែបុគ្គលិកចូលមកហៅជុងហ្គុកប្រាប់ថាមានភ្ញៀវVIPមករក។

     «ចៅហ្វាយ!គឺថាមានភ្ញៀវVIPមករកបាទ»បុគ្គលិកប្រាប់ទាំងឱនគំនាប។

     «យើងដឹងហើយឆាប់ចេញទៅមុនទៅបន្តិចទៀតយើងទៅហើយ»នាយនិយាយទាំងលើកដៃអង្អែលមាត់តិចៗព្រោះថាវារៀងឈឺពេលដែលត្រូវគេវៃរៀងស្ពឹកអត់ឈឺពេលវៃហើយបានដឹងថាឈឺ។

     «បាទ!ចៅហ្វាយ»បុគ្គលិកឱនគំនាបហើយក៏ដើរចេញទៅ។

     ក្រឡេកមើលមកមើលរាងតូចរូបស្រស់ឯណេះវិញកំពុងតែអង្គុយគង់អន្ទាក់ខ្លានៅតុVIPដោយមានបុគ្គលិករត់តុប្រុសៗឈរតម្រៀបគ្នាឲ្យរើសដើម្បីយកមកអង្គុយកំដរតែគេរើសមិនត្រូវចិត្តសោះ។

     «ន៎ែ!លោកម្នាក់នោះមកឈរឲ្យយើងឃើញមុខឲ្យច្បាស់ៗបន្តិច»រាងតូចបក់ដៃហៅបុគ្គលិកម្នាក់ឲ្យដើរមករកខ្លួនដើម្បីឲ្យគេមើលឃើញបានច្បាស់ៗ។ បុគ្គលិកម្នាក់នោះដើរមកមុខបន្តិចរាងតូចក៏មើលលើមើលក្រោមហើយក៏បក់ដៃជាសញ្ញាឲ្យថយទៅវិញ។

     «ហ្ហើយ!គ្មានអ្នកណាត្រូវចិត្តមួយសោះ»រាងតូចហូស៊ុកដកដង្ហើមធំបន្តិចព្រោះរកមិនបានអ្នកត្រូវចិត្តរាងតូចក៏ប្រាប់ឲ្យពួកគេបំបែកគ្នាទៅធ្វើការវិញហើយក៏អង្គុយញ៉ាំស្រាម្នាក់ឯងដោយមិនខ្វល់រង់ចាំតែម្ចាស់ក្លឹបមកទទួលតែប៉ុណ្ណោះ។

     «ខ្ញុំហៅបុគ្គលិកក្នុងក្លិបមកអស់ហើយបើអ្នកប្រុសមិនពេញចិត្តទៀតគឺអស់ហើយបាទ»មេការរៀបរាប់ចង់ចេញទឹកភ្នែកលើកទីមួយហើយដែលចួបភ្ញៀវបែបនេះ។

     «ខ្ញុំចូលប្រុសមាឌធំបន្តិតស្មារាងបើកបន្តិចមានសាច់ដុំមានកម្ពស់សាកសមតើលោកយល់ដែលទេ?គ្រប់គ្នាដែលលោកហៅមកសុទ្ធតែស្អាតសង្ហាហើយតែវាមិនមែនជា type របស់ខ្ញុំទេ»ហូស៊ុកតបទៅកាន់អ្នកចាត់ការវិញផាំងៗរួចក៏និយាយបន្ត÷

     «បើគ្មានក៏មោនបាច់ខ្ញុំអង្គុយញ៉ាំម្នាក់ឯងកុំឲ្យអ្នកណាមករំខាន»និយាយរួចហើយរាងតូចហូស៊ុកក៏លើស្រាយកមកញ៉ាំធ្វើហី។

ជាប្រភេទរឿងខ្នាតខ្លីWhere stories live. Discover now