+មហាវិទ្យាល័យ
នៅក្នុងមហាវិទ្យាល័យដ៏ល្បីឈ្មោះមួយនៅទីក្រុងសេអ៊ូលនៅក្នុងសាលានេះគឺសម្បូរទៅដោយសិស្សមានដែលមានមុខមាត់និយាយរួមកូនអ្នកមានបើរូបសម្បត្តិវិញគឺសង្ហារៗណាស់នៅសាលានេះគឺមានតែបរុសទេគេបែងចែកប្រុសនឹងស្រីដោយមិនឲ្យពួកគេរៀនចូលគ្នានោះទេ
"ទ្រឺង!!!!!ទ្រឺង!!!!"
សម្លេងកណ្ដឹងរោទិ៍របស់សាលាបន្លឺឡើងបញ្ជាក់ថាចេញលេងហើយសិស្សទាំងអស់ចេញដើរទៅគ្រប់គ្នាស្របពេលគ្នានេះដែលសិស្សកម្លោះបីនាក់កំពុងតែដើរសម្ដៅមកថ្នាក់សិស្សប្អូនរបស់ខ្លួន
គីម ស៊ុកជីន មីន យ៉៉នហ្គី ជុង ហូស៊ុកពួកគេទាំងបីគឺជាសិស្សពូកែខ្លាំងណាស់ជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេថែមទៀតផង
ហូប៊ី<<អា៎...ពួកឯងចេញលេងហើយមិនចេញទៅក្រៅខ្លះទេហេស៎>>គេសួរស្របពេលដើរចូលកូនថ្នាក់សិស្សប្អូនរបស់ខ្លួនដោយមានជីននឹងយ៉ុនហ្គីដើរតាមពីក្រោយ
ណាមជូន<<អត់ទេចាំពួកហ្យុងមកនឹង>>កម្លោះសង្ហារថ្ពាល់ខួចញញឹមស្រស់បន្លឺឡើង
គីម ណាមជូន ផាក ជីមីន គីម ថេយ៉ុង នឹងចន ជុងគុកពួកគេគឺជាសិស្សថ្នាក់ទី12ដែលត្រៀមនឹងប្រឡងបញ្ចាប់នៅក្នុងឆ្នាំនេះហើយ
ជីន<<មិចបានត្រូវចាំពួកយើងវិញ>>គេលើចិញ្ចើមឆ្ងល់
ជីមីន<<ខ្ញុំមិនដឹងដែលពួកគាត់>>ពួកគេនិយាយគ្នាទៅវិញសិស្សក្នុងថ្នាក់ទាំងអស់បានចេញអស់ហើយនៅសល់តែពួកគេប្រាំពីរនាក់
"ទ្រឺង!!!!!!ទ្រឺង!!!!!"
សម្លេងកណ្ដឹងសាលាបន្លឺម្ដងទៀតហើយពួកគេក៏បានលាគ្នាដើម្បីទៅថ្នាក់រៀនវិញ
យ៉ុនហ្គី<<ពួកយើងរកទៅវិញសិនហើយ>>ពួកគេដើរទៅបើកទ្វារតែទ្វារបើកមិនចេញសោះ<<ន៎ែពួកឯងមកមើលបន្តិចទៅមើលទ្វារបើមិនចេញទេ>>គេប្រឹងទាញទ្វារផងហើយងាកមកប្រាប់គ្រប់គ្នាផង
ថេយ៉ុង<<មិចបានបើកមិនចេញ>>គេរត់ទៅជួយទាញទ្វា
ជុងគុក<<ចាំខ្ញុំទៅជួយ...>>បីនាក់ហើយនៅតែទាញទ្វាមិនបានទៀត
