បន្ទាប់ពីឡានបើបានមួយសន្ទុះឡានក៏បានមកឈប់នៅមុខភោជនីដ្ឋានដ៏ល្បីមួយនៅប្រទេសជប៉ុនរាងក្រាស់នឹងរាងតូចចុះមកគឺមានបុគ្គលិកចាំទទួលតែម្ដង
Hobi<<ន៎ែ...លោកនាំខ្ញុំមកទីនេះធ្វើអី>>កេះសួររាងក្រាស់
Taehyung<<យកទៅបាញ់ចោលទេដឹង>>និយាយទាំងសម្លក់ទៅកាន់រាងតូចចេះមកសួរសំណួរចឹងទៅកើត
បន្ទាប់ពីដើរបានមួយសន្ទុះពួកគេក៏បានមកចូលក្នុងបន្ទប់VIPមួយនៅក្នុងភោជនីដ្ឋានចូលទៅដល់ភ្លាមក៏មានមនុស្សប្រុសពីរនាក់រួមទាំងកូនចៅនៅចាំទីនោះរួចជាស្រេច
Taehyung<<សូមគោរពលោកប្រធានាធិបតី>>រាងក្រាស់ចូលមកដល់ភ្លាមក៏ឱនគមនាបបន្តិចទៅកាន់អ្នកមានឋានៈខ្ពស់ជាង
Hobi<<សូម...សូមគោរព>>រាងតូចនិយាយទាំងរដាក់រដុបពីមុនមកគេមិនដែលជួបអីបែបនឹងទេលើកទីមួយហើយ
Taehyung<<នេះចេះភាសាជប៉ុនដែលហេស៎>>ងាកមកសួររាងតូច
Hobi<<ខ្ញុំធ្លាប់នៅទីនេះពីមុនមក>>
Taehyung<<អ្ហឹម...>>រាងក្រាស់មិនបានតបអ្វីគ្រាន់តែក្រហឹមដើមករបន្តិច
ប្រធានាធិបតី<<មកឆាប់អង្គុយសិនមក>>គាត់បក់ដៃហៅទាំងពីរនាក់ឲ្យមកអង្គុយជិតគាត់
Taehyung<<មិននឹកស្មានថាឯងមកដែលសោះ>>និយាយទៅកាន់អ្នកកម្លោះម្នាក់ទៀតដែលអង្គុយនៅជិតនោះហើយម្នាក់នោះគ្មានអ្នកណាក្រៅពីJungkookនោះទេ
Jungkook<<យ៉ាងមិចខ្លាចយើងមកបកអាក្រាតរឿងស្អុយរលួយរបស់ឯងហេស៎>>គេនិយាយឌឺទៅកាន់Taeyung
Taehyung<<តាមចិត្តឯងគិតទៅចុះ>>និយាយបែបហីៗ
Jungkook<<ឯងប្ដូររស់ជាតិហើយមែនទេ>>គេនិយាយទាំងសម្លឹងមើលទៅកាន់រាងតូចមិនដាក់ភ្នែក
Taehyung<<បិទមាត់ដល់គម្រក់របស់ឯងទៅ>>
Jungkook<<យើងដឹងណាថាឯងគិតអី>>គេនិយាយទាំងញញឹមចុងមាត់
Taehyung<<បានហើយកុំរំលឹងវាទៀត>>ដកដង្ហើមធំបន្តិចរួចក៏សម្លឹងទៅមើលJungkookដោយក្រខ្សែភ្នែកកំណាច