រឿងល្បិចទល់ល្បិច🔥

569 26 1
                                    

+ប្រទេសជប៉ុន(ទីក្រុងតូក្យូ)

ក្នុងបន្ទប់ខ្មៅងងឹតមួយមានទំហំធំមួយដែលប្រជុំទៅដោយពួកម៉ាហ្វៀដែលមានគ្រប់បក្សដែលមកជួបជុំគ្នាដើម្បីរើសមេដឹកនាំបក្សធំដែលមានការចាត់តាំងពីរក្រុម

ស៊ូគីម៉ាសាកាជាក្រុមដែលធំនឹងមានអំណាចគ្រប់បក្សផ្សេងៗកោតខ្លាចរអាគ្មានអ្នកណាហ៊ានក្អកជាមួយក្រៅពីបក្សអេសុីស៊ូរិមីកាវ៉ានោះទេបក្សមួយនេះក៏មានអំណាចខ្លាំងមិនចាញ់គ្នាប៉ុន្មាននោះទេ

រាងក្រាស់សង្ហារដើរចូលមកបង្ហាញរាងយ៉ាងឡូយទឹកមុខស្មើរមានអំណាចសម្លឹងទៅមើលអ្នកណាអ្នកនោះឱនមុខចុះគ្រប់គ្នាព្រោះខ្លាចនឹងអំណាចរបស់គេ

+ស៊ូហ្គា ស៊ូគីម៉ាសាកា ជាមេបក្សធំនៅក្នុងក្រុមស៊ូគីម៉ាសាកាម្នាក់នេះមុខងាប់មិនសូវញញឹមទេអ្នកណាក៏ខ្លាចគេដែលបើនិយាយពីមុខមាត់វិញគឺសង្ហារណាស់ស្បែកសរស្លេកមាឌមាំខ្ពស់សង្ហារស្រីៗណាក៏ប្រាថ្នាគេដែលបានត្រឹមតែប្រាថ្នាតែមិនហ៊ានទៅក្បែព្រោះតែអ្នកណាក៏ដឹងដែលថាគេគឺកាចណាស់ទោះចិត្តតិចក៏ស្លាប់ដែល

សាមិយ៉ាគី<<ចៅហ្វាយសុំអញ្ជើញទាន>>គេដៃមកដល់ភ្លានដៃស្ដាំរបស់គេមកគោរពភ្លាម

រាងក្រាស់គេមិនបាននិយាយអ្វីទេតែគេងាកសម្លឹងរកមើលដៃគូរប្រជែងរបស់ខ្លួនដែលនៅពេលនេះមិនទាន់មានវត្តមាននៅទីនេះទេរាងក្រាស់ដើរចូលអង្គុយនៅកន្លែងដែលបានរៀបចំទាំងមុខស្មើរមិននិយាយអ្វីសូម្បីតែមួយម៉ាត់មួយសន្ទុះក្រោយមកក៏បង្ហាញរាងតូចស្ដើងដើរចូលមកដោយមានអំណាចអ្នកណាក៏គោរពកោតខ្លាចលើកលែងតែស៊ូហ្គាតែម្នាក់ប៉ុណ្ណោះ

+ស៊ុកជីន អេស៊ូរិមីកាវ៉ា មេបក្សរបស់អេស៊ូរិមីកាវ៉ាម្នាក់នេះមានរាងតូចស្នើងមើលតែពីសំបកក្រៅមិនកាចទេតែបើអ្នកស្គាល់គេច្បាស់គ្រាន់តែឮឈ្មោះក៏លេចនោមដែលគេមានរូបរាងស្រស់ស្អាតដៃជើងស្រឡូនច្រមុះស្រួចបបូរមាត់តូចពណ៌ផ្កាឈូកស្រាលអ្នកណាមើលមកក៏គិតថាគេមិនសមធ្វើជាមេបក្សដែល

អិកូរិកិ<<ចៅហ្វាយអញ្ជើញទាន>>ដៃស្ដាំរបស់រាងតូចបានចេញមកអញ្ជើញចៅហ្វាយឲ្យមកអង្គុយកន្លែងដែលបានរៀបចំ

ជាប្រភេទរឿងខ្នាតខ្លីWhere stories live. Discover now